«ថេយ៍...»ជំហានវែងៗស្ទុះទៅរកអ្នកដែលសន្លប់ស្ដូកស្ដឹង
ប្រេីប្រអប់ដៃក្រាស់ឃ្មឹកលូកក្រសោបរាងកាយទន់ល្អូក
មកឱបជាប់ដេីមទ្រូងស្រែកគំហកដាក់មនុស្សជុំវិញទាំង
ភ្នែកក្រហមអ៊ុល។«នៅឈរភ្លឹកដល់ណា!!?ម្ដេចមិនខលហៅពេទ្យមក!!!
ឫចង់ឲ្យយេីងដេញក្បាលចោលទាំងអស់!!!»សម្រែកស្រែករបស់គេ ធ្វើឲ្យអ្នកដែលសន្លប់ដឹងខ្លួន និយាយបាន
បន្តិចក៏សន្លប់ទៅវិញ៖
«កុំអាលយកទៅពេទ្យ តថ្លៃរូបចម្លាក់មាសសិនតេីកូន
ចាបមេម៉ាយដ៏គួរឲ្យស្រឡាញ់ដូចខ្ញុំត្រូវសងប៉ុណ្ណា?អ្ហក៎»និយាយចប់ក៏សន្លប់ល្មម ស្របអ្នកដែលស្ដាប់ឭហេីយចង់
តែវ៉ៃថែម។ បែកក្បាល ហូរឈាមដូចទឹកប៉ុណ្ណឹងហើយនៅ
ឆ្លៀតតថ្លៃតម្លៃរូបចម្លាក់ធ្វើពីមាសសុទ្ធបានទៀត។រង់ចាំឡានពេទ្យយូរពេក ជុងហ្គុក ក៏បីរាងកាយសន្លប់ស្ដូកស្ដឹងដាក់ក្នុងឡាន ហើយបញ្ជាឲ្យ ដ្រាកឃិន បេីកទៅ
មន្ទីរពេទ្យ។«មិនបាច់សងអ្វីទេ ត្រឹមតែរស់នៅជាមួយខ្ញុំជារៀងរហូតគ្រប់គ្រាន់ហើយ»ដៃម្ខាងក្រសោបរាងកាយទន់ល្អូក ដៃ
ដែលទំនេរក៏យកក្រណាត់ខ្ទប់ឈាមកុំឲ្យហូរ ស្របបបូរ
មាត់បេីកបន្លឺសំឡេងស្ដាប់ឭតែម្នាក់ឯង។មន្ទីរពេទ្យក្រុងសេអ៊ូល...
2ម៉ោងក្រោយ
«អ្នកជំងឺមានរបួសធ្ងន់ត្រង់ក្បាល ដូច្នេះសូមព្យាយាមកុំធ្វេី
អ្វីដែលប៉ះពាល់ដល់អារម្មណ៍អ្នកជំងឺឲ្យសោះ យល់ល្អ
លោកគួរតែយកចិត្តយកថ្លេីមគេបន្តិច នោះអ្នកជំងឺនឹងប្រសេីរឡេីងឆាប់»ប្រាប់ការណែនាំដល់ ជុងហ្គុក ចប់
លោកដុកទ័រ ក៏ឱនគោរពនាយកំលោះបន្តិច មុននឹងដេីរ
ចេញទៅ។«ឆាប់ជាណា»រាងកាយមាំមួនដាក់បង្គុយចុះលេីកៅអី រំកិល
កាន់តែកៀកនឹងគ្រែអ្នកជំងឺ ទេីបលេីកដៃអង្អែលក្បាល
ត្រង់កន្លែងរុំបង់ថ្នមៗ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!