«អ្ហឹម...អ្ហឹកៗ»នាយតូច ចាក់បណ្ដោយតាមសម្ដីកូន ព្រោះមិនចង់ឲ្យកូនដឹងថា ខ្លួនយំ ព្រោះតែអន់ចិត្តនឹងអ្នកខ្លះទេខណៈនោះ អ្នកខ្លះដែលគេកំពុងតែ អន់ចិត្ត ខកចិត្ត ជា
មួយស្រាប់តែចេញមក ហើយបោះមួយប្រយោគ ឲ្យ
នាយតូច យំផង អៀនផង សម្លក់សម្លឹងដាក់ប្រុសចាស់
ទាំងទឹកភ្នែករហាម៖ «យំ ព្រោះតែប្រច័ណ្ឌបង ក៏ប្រាប់កូនតាមត្រង់ទៅ កុំកុហកក្មេងប្រយ័ត្នបាប...កេីតជាតិណាៗ ស្រឡាញ់តែបង ក្លាយជាប្រពន្ធបងគ្រប់ៗជាតិ!»
ស្ដាប់សម្ដី ជុងហ្គុក និយាយចប់ កំលោះតូច ងេីយក្បាលសម្លក់សម្លឹងដាក់នាយទាំងក្ដាប់ដៃ ខាំមាត់ ទប់ភាពក្ដៅ
ក្រហាយ មុននឹងចាប់លេីកពរកូនប្រុសដាក់លេីចង្កេះនាំ
ឡេីងទៅជាន់ខាងលើបាត់។ មួយសន្ទុះទេីបចុះមកវិញ ក្នុងនាមជាចុងភៅផ្ទាល់ខ្លួនរបស់របស់អ្នកជំនួញគ្រឿងពេជ្រ
ដ៏ល្បីឈ្មោះ ចន ជុនហ្គុក។ «ហេតុអ្វីអូនស្លៀកពាក់បែបនេះ?»ជុនហ្គុក ឧទានសួរ
ទៅកាន់ក្មេង ព្រមទាំងសម្លឹងមេីលរាងកាយស្រឡូនស្រឡៅតាំងពីចុងជេីង រហូតដល់ចុងសក់ ហេីយក៏អត់នឹង
ឆ្ងល់មិនបានថា ហេតុអ្វីនៅសុខៗក៏មកស្លៀកឈុតចុងភៅ
ទាំងដែលធម្មតាមិនស្លៀកពាក់បែបនេះទេ ចាប់តាំងពី
ឈានជើងចូលមកធ្វើជាចុងភៅផ្ទាល់ខ្លួន របស់គេជាលេីក
ដំបូងម្ល៉េះ។ «ថយឲ្យឆ្ងាយ!កុំមកជិតអូន!»ថេយ៉ុង រាដៃហាមប្រាម
មិនឲ្យ ជុងហ្គុក មកជិត ព្រមទាំងមេីលទៅគេដោយក្រសែ
ភ្នែកពិឃាដ។ នេះកំពុងតែចង់បង្ហាញហើយថា នៅខឹង អន់
ចិត្ត នឹងប្រុសចាស់ខ្លាំងណាស់ ខឹងៗៗៗ ខឹងដែលគេនិយាយពីមនុស្សពិសេសស្អីគេនោះ!កាន់តែឮ កាន់តែស្អប់ ហើយក៏កាន់តែប្រច័ណ្ឌខ្លាំងទ្វេដង។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!