«ម៉ោះ!បងនាំទៅគេង បេីឃ្លានត្រូវប្រាប់បង ហាមរត់
ចេញមកផ្ដេសផ្ដាសទៀត»ប្រអប់ដៃមាំក្រៀកចង្កេះ
អង្ក្រងជាប់ បម្រុងនឹងនាំឡេីងទៅខាងលេីវិញទៅហេីយ
តែត្រូវម្ចាស់រាងកាយបដិសេធ។«ឈប់សិន!»
«ហឹម?»
«អូនភ្លេចនំ ហិហិ»និយាយរួច កំលោះតូច រត់បកក្រោយ
លេីកនំខេកចេញពីលេីតុ កាន់ជាប់ដៃរត់សម្ដៅទៅរក
ជុងហ្គុក វិញយ៉ាងលឿន រកតែមេីលមិនទាន់។
«ញុំាណាស់ដែរ តែនៅតែតូចដូចកូនចាប!»ព្រះអាទិត្យលិចផុតបាត់ទៅ ជំនួសមកវិញនូវព្រះសូរិយា
បញ្ចេញរស្មីភ្លឺត្រចះត្រចង់មកកាន់ភពផែនដី។ ពន្លឺភ្លឺល្មម
មិនសូវច្បាស់ដូចពេលថ្ងៃ កាន់តែមេីល កាន់តែស្រស់
ស្អាត កាន់តែមានអារម្មណ៍ស្រងេះស្រងោចពេលនឹក
ដល់រឿងរ៉ាវកន្លងដែលធ្លាប់បានឆ្លងកាត់។ វានៅដក់ជាប់
ក្នុងខួរក្បាលរហូត គ្មានថ្ងៃរលុបឡេីយ វាជាការចងចាំដ៏
សែនឈឺផ្សា និង ការរំភើបញាប់ញ័រក្នុងពេលតែមួយ។«ថេយ៍...ថេយ៍...ចុងភៅតូច!»សំឡេងគ្រលរមាំរសាត់
កាត់ចូលត្រចៀក ស្របរាងកាយខ្ពស់ស្រឡះមានត្រឹមអាវ
ឃ្លុំនៅលេីខ្លួនបោះជំហានទៅរកអ្នកដែលឈរសម្លឹងមេីល
ព្រះចន្ទ រហូតភ្លឹកស្មារតី មិនដឹងថាមានមនុស្សកំពុងតែ
ហៅ រឹតតែមិនដឹងថាប្រអប់ដៃមាំហ៊ុមព័ទ្ធចង្កេះអង្ក្រងតាំង
ពីពេលណា។«អ្ហុស៎...ពូ»
កែវភ្នែកមុតថ្លារេសម្លឹងមេីលម្ចាស់ដៃ ហើយក៏លាន់មាត់
ហៅសព្វនាមរបស់គេ បន្ទាប់ពីដឹងច្បាស់ថាជាអ្នកណា។«មេីលទៅអូនដូចមិនសប្បាយចិត្តសោះ»ជុងហ្គុក សួរទៅ
កានក្មេងឈរចំពោះមុខទាំងសេចក្ដីបារម្ភពេញដេីមទ្រូង។
ថេយ៉ុង ជាមនុស្សស្រស់ស្រាយ រីករាយ រួសរាយរាក់ទាក់
ពេលនៅជាមួយ មានតែភាពសប្បាយ ប៉ុន្តែមេីលទៅនេះ
ទៅចុះ ស្រងូតស្រងាត់ មិនសូវមាត់ មិនសូវក តែងតែ
រកលេសគេចសំណួររហូត។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romantikចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!