«មនុស្សចាស់ចិត្តអាក្រក់ លេងតែពីរនាក់ អត់ឲ្យអូន
លេងដែរ»ជំហានខ្លីៗបោះសម្ដៅទៅក្បែរគ្រែ រួចឡេីង
ទៅលេីពូកសម្ដែងធ្វើជាអន់ចិត្តដែល លោកអ៊ំ និង ប៉ា
តូច លួចលេងតែពីរនាក់ ទេីបនិយាយបន្ត៖«នេះរឺ?ការងារសំខាន់ដែលលោកអ៊ំ និង Appaនិយាយ
គ្នា?»
«ក្បាលខូចពិតមែន អាល្អិតនេះ!»គ្រឺតពេក ទ្រាំមិនបាន ជុងហ្គុក ក៏លូកដៃបូតច្រមុះ យ៉ុងគី លេងតិចៗរហូតដល់
អស់ចិត្ត ទេីបចាប់លើករាងកាយតូចល្អិតដាក់លេីពូក ឱបជាប់ បិទភ្នែកសំងំគេងទាំងពីរនាក់។ កំលោះតូច ឃេីញ
ដូច្នេះ ក៏មានអារម្មណ៍ច្រណែនកូនតិចតួចដែរ ទេីបឡេីង
ទៅលេីពូក ចូលប្រជ្រៀតចូលប្រឡោះកណ្តាលរហូតដល់ជោគជ័យ ហើយចុងបញ្ចប់យ៉ុងគី ក៏ជាអ្នកចាញ់ ត្រូវគេង
ខាងAppa។ស្អែកឡើង...
«មុខរបស់បងទៅត្រូវនឹងស្អីហ្នឹង?»នេះជាលេីកទី៥ហើយ
ដែល ថេយ៉ុង សួរសំណួរដដែលទៅកាន់ ធីងអឺ ហើយក៏
ទទួលបានចម្លើយដដែលៗពីនាងដូចគ្នា។«ប្រាប់ហើយថាយប់មិញបងស្រវឹងខ្លាំងទេីបជ្រុលដេីរទៅបុកជញ្ជាំង គ្មានអីទេ ឯងកុំគិតច្រើនអី»ចម្លើយរបស់
នាង គឺជាចម្លើយមិនសមហេតុផល មិនសូម្បីតែស្រដៀងនឹងរបួសរបស់នាងដែលមាននៅលេីថ្ពាល់ទាំងសងខាង។ វាបង្ហាញពីម្រាមដៃទាំងប្រាំយ៉ាងច្បាស់ បញ្ជាក់ថានាងត្រូវ
បានមនុស្សចិត្តប្រិយផ្សៃណាម្នាក់ធ្វើបាបជាមិនខាន មិន
មែនស្រវឹងដេីរទៅបុកជញ្ជាំងដូចនាងកុហកនោះទេ។«ជញ្ជាំងឯណាបុកហេីយចេញស្នាមម្រាមដៃទាំងផ្ទាំងៗនៅ
លេីថ្ពាល់?»
«គឺ...គឺ...បេីឯងមិនជឿចាំខ្ញុំធ្វើគម្រូឲ្យមេីលក៏បាន»នាងធ្វើជាងេីបដេីរទៅរកជញ្ជាំងហើយបម្រុងនឹងដេីរបំបុកស្រាលៗ តែក៏ត្រូវបាន ថេយ៉ុង ឃាត់។«មិនបាច់ទេ ខ្ញុំដល់ម៉ោងត្រូវទៅធ្វើម្ហូបហេីយ តោះ!យ៉ុងគី
ទៅជាមួយAppa»កំលោះតូច ដឹកដៃកូនប្រុសដេីរចេញ
ផុតពីបន្ទប់បានប្រហែលជា២នាទី ក៏ទទួលបានសំណួរ
ចេញពីមាត់ ធីងអឺ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!