«មិនបាច់!»សម្ដីច្បាស់ៗ អមដោយទឹកមុខស្មេីធេង
ត្រជាក់ស្រេងដូចទឹកកក ធ្វើឲ្យកំលោះតូច អត់នឹងភ័យមិន
បាន ទេីបលេីកដៃសំពះអង្វរគេ ស្របទឹកភ្នែកហូររហាម។«អ្ហឹក អូនសុំទីតែមួយភ្លែតតេី! អ្ហឹកៗ»
«ឈប់យំភ្លាម!»
«អ្ហឹក»
«បងប្រាប់ថាឲ្យឈប់យំ!!!ស្ដាប់បានទេ?!!»
«ពូគំហកដាក់អូនទៀតហើយ អ្ហឹកៗ គំហកដាក់អូនធ្វើអី? អ្ហឹកៗ កូនពូភ័យហ្ហាស៎!»
កំលោះតូច បន្លឺសំឡេងសួរគេទាំងទឹកភ្នែកហូររហាម។
នឹកអន់ចិត្ត ហេីយក៏ខឹងដែលគេគំហកដាក់ខ្លួនម្ដងហើយ ម្ដងទៀត។ មនុស្សណា មិនមែនសត្វទេ និយាយធម្មតាក៏
អាចស្ដាប់គ្នាយល់ដែរ។«សុំទោស...បងគ្រាន់តែមិនចង់ឲ្យអូនយំច្រេីនជាង
នេះប៉ុណ្ណោះ!»ទទួលស្គាល់ថាមុននេះគេបានគំហកដាក់
ប្រពន្ធពិតមែន ប៉ុន្ដែមិនមែនការគំហកទាំងអស់សុទ្ធសឹងតែ
ចេញមកពីសេចក្ដីខឹងនោះទេ ជួលកាលសេចក្ដីបារម្ភទេ
ដែលរុញច្រានវាឲ្យចេញមក។«អ្ហឹក»ថេយ៉ុង បែរមុខទៅមេីលអ្វីផ្សេងជំនួសមុខសង្ហា
ព្រោះមិនចង់ទោរទន់នឹងពាក្យសុំទោសរបស់គេ ស្របការ
ពិតអភ័យទោសឲ្យគេតាំងពីឮពាក្យនោះរបូតចេញពីមាត់
ម្ល៉េះ។ជុងហ្គុក មិនមាត់ តែក៏ទម្លាក់ដៃលូកក្រសោបកាយ
តូចស្ដើង លេីកបីដេីរចូលទៅខាងក្នុងផ្ទះតូច ចំណែកអ្នក
ដែលត្រូវគេបីភ្លាមៗមិនផ្ដល់ដំណឹងជាមុន ក៏រហ័សស្រវេស្រវាតោងកញ្ចឹងកមាំជាប់។ក្រាកកក....ក្រឹកកកក....ដៃម្ខាងឱបខ្លួនប្រពន្ធជាប់ ស្របដៃម្ខាងទៀតលូកយកសោរនៅក្នុងហោប៉ៅខោ ទាញយកចេញក្រៅ ហើយចាក់បេីកទ្វារដេីរចូល
ទៅខាងក្នុង រួចទម្លាក់រាងកាយអាល្អិតទៅលេីសាឡុង
ថ្នមៗ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
عاطفيةចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!