«ពូ!!!»ថ្ពាល់សស្លេកព្រោះតែឥទ្ធិពលនៃការគ្រុនក្ដៅ
មុននេះ ប្រែជាក្រហមប៉ែសដូចផ្លែម្ទេសទុំ បន្ទាប់ពីឮសំណួរចេញពីមាត់ម្ចាស់ជេីងដែលខ្លួនកំពុងតែអង្គុយលេី។
សួរត្រង់ៗពេកហេីយលោកអ្ហេីយ អ្នកណាទៅឆ្លើយចេញ?«កូនបួនស្អែកខានស្អែកនេះហើយ នៅអៀនប្ដីដល់
ណាទៀតហាសចុងភៅតូច?»ជុងហ្គុក ឱនមុខសង្ហាដាក់
កៀកប្រកិតនឹងផ្ទៃមុខក្រហមទុំគួរឲ្យចង់ថែលថេីប ហេីយ
និយាយញ៉ោះញ៉ងឲ្យកំលោះតូចកាន់តែអៀនគុណនឹងមួយ
ពាន់ដង។២ថ្ងៃក្រោយមក...
ជាសះស្បើយពីគ្រុនក្ដៅមិនទាន់បានស្រួលបួលផង
ក៏សុំប្ដីដេីរផ្សារ ចំណែកអ្នកដែលត្រូវគេរំអុកសុំវិញ នៅ
តែប្រកែកយ៉ាងដាច់អហង្ការមិនព្រមឲ្យចេញទៅណាឆ្ងាយ
ពីបរិវេណភូមិគ្រឹះជាដាច់ខាត។«ណា៎ៗពូណា៎...អូនសុំទៅតែមួយភ្លែតទេ!»ដៃធ្វើកាយវិការឃ្ជីឃ្យូតដាក់មុខគេដេីម្បីឲ្យគេទន់ចិត្ត រីឯមាត់
ក៏មិនទុកឲ្យនៅឥតប្រយោជន៍មួយវិនាទីណាឡេីយ គឺ
និយាយនេះ និយាយនោះមិនព្រមឈប់។«បងមិនឲ្យទៅ!អូនត្រូវនៅមួយកន្លែង ញុំាហើយក៏គេង នេះជាបញ្ជា!»
«បញ្ជា?ពូនៅទុកអូនជាចុងភៅសុីប្រាក់ខែពីពូទៀត
ឫ? អូនខកចិត្តណាស់»ជុងហ្គុក និយាយចំចំណុចឲ្យកំលោះតូចក្បាលខូច
កូនបួនទាំងនៅក្នុងផ្ទៃចាប់បាន បានដៃក៏សម្ដែងទឹកមុខ
កាយវិការអន់ចិត្តបង្ហាញចេញមកច្បាស់ៗ ហុចផល
ឲ្យអ្នកដែលភ្លាត់មាត់មុននេះ ព្យាយាមបកស្រាយយ៉ាង
លឿន។«វាមិនដូចអ្វីដែលអូនគិតទេ!រាល់ថ្ងៃអូនជាប្រពន្ធបង
ទោះបីយេីងមិនទាន់រៀបការជាមួយគ្នាក៏ដោយ ក៏សម្រាប់
បងអូនគឺជាម្ចាស់នៅទីនេះ អូនមានសិទ្ធិ គ្រប់យ៉ាងជារបស់
បងក៏ជារបស់អូន»ជុងហ្គុក ខំរៀបរាប់បែកអូរហូរស្ទឹង ភ្លេច
ខ្លួនតែមួយភ្លែត អាល្អិតលួចមូលគំរបដបចាក់ទឹកបន្តក់ដាក់
ក្នុងកែវភ្នែក ហើយងាកទៅពេបមាត់ដាក់នាយធំ ហាក់ដូចជាយំពិតៗ ជាហេតុធ្វើឲ្យមេការ និង អ្នកបម្រើផ្សេងទៀតដែលបានឃេីញសកម្មភាពនេះហើយ ចំហមាត់គ្រប់ៗគ្នា។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!