EP50:កូន​ពូ​ភ័យ​ហ្ហាស៎

4K 304 5
                                    

     កំលោះ​តូច​ អាន​អក្សរ​ដែល​ឆ្លាក់នៅ​លេី​ផ្នូរ​​នៅ​ខាង​មុខ​ ទាំង​ទឹកភ្នែក​ស្រក់​ចុះ​ដោយ​មិន​ដឹង​ខ្លួន​ ស្រប​បេះដូង​លោត​ស្ទេីរ​តែ​ធ្លាយ​ចេញ​មក​ក្រៅ​ ​សំណួរ​រាប់​ពាន់​ក៏​រំលេច​ឡើង​ពេញ​ខួរក្បាល​ ត្រូវ​ការ​ឲ្យ​ជុងហ្គុក​ បក​ស្រាយ​​ឥឡូវ​នេះ។
     «ម៉ូ​ស្លាប់​ហើយ​»
     «តាំង​ពីពេល​ណា?​ អ្ហឹក​»
     «មុនពេល​ពួក​យើង​ទាំងពីរ​ជួប​គ្នា​»
     «មាន​ន័យ​ថា​កន្លង​មក...កន្លង​មក​អូន​តែងតែ​យល់​
ច្រឡំ​លេី​អ្នក​ដែលស្លាប់ទៅហេីយ​រហូត​មក​ ​តេីមែនទេ?​
អ្ហឹក​ៗ​»

     មុន​ពេល​ជួប​គ្នា​?មានន័យ​ថា​ ម៉ូ​ ស្លាប់​តាំង​ពី​ជាង៥
ឆ្នាំ​មុន​ម្ល៉េះ។ ពុទ្ធោ​អ្ហេីយ​!យូរ​យ៉ាង​នេះ​ ហើយ​ទេីបតែបាន
ដឹង?
     «វា​ជា​កំហុស​បង​ កុំយំ!កុំ​បន្ទោស​ខ្លួន​ឯង​អីណា»គេ
ទម្លាក់​បាច់​ផ្កា​លេី​ផ្នូរ​ថ្នមៗ​ រួច​ងាក​មក​និយាយ​លួងលោម​
ក្មេង​ ដោយ​មិន​ភ្លេច​ប្រេី​ម្រាមដៃ​មេ​ទាំងសងខាង​ជូត​ទឹក​
ភ្នែក​ចេញ​ពី​ថ្ពាល់​ក្រពុំ​។

     «អ្ហឹក​ៗ​»គាំង​!​បរិយាយ​អ្វី​ក៏មិន​ចេញ​ ចេញ​ត្រឹម​តែទឹក
ភ្នែក​ហើយ​និង​ទឹក​ភ្នែក​។ នាង​ស្លាប់​យូរ​ហើយ​ នាង​ក៏​ទៅ
នៅ​រស់​នៅ​កន្លែង​ស្ងប់​សុខ​យូរហើយ​ មានតែ​ខ្លួន​ទេដែល
នៅ​គិត​ នៅ​ខ្វល់​ពី​វត្តមាន​របស់​នាង​រហូត​។ ពេលនេះ​ឃេីញ​
ច្បាស់​ពេញ​ៗ​ភ្នែក​ទាំង​គូ​ ត្រចៀក​ចាប់​យក​សំឡេង​គ្រលរមាំ​ដែល​បន្លឺឡេីង​យ៉ាង​មុឹងម៉ាត់​បញ្ជាក់​ថា​ ម៉ូ​ ស្លាប់​ហើយ​


     ហេតុអី្វ​ក៏​មិន​ញញឹម​?ហេតុអី្វ​មិន​ពេញ​ចិត្ត​?ហូរ​ទឹកភ្នែក​ធ្វើ​អ្វី?​ នាង​ស្លាប់​ហើយ​ នាង​មិន​បាន​មក​ធ្វើ​ជា​រនាំង​ឲ្យ​ចំណង​ស្នេហា​របស់​ខ្លួន​ និង​ ជុងហ្គុក​ បែកបាក់​ឡេីយ​ ពេលនេះសប្បាយបានចិត្ត​ហើយ​ កុំយំ!​ គីម​ ថេយ៉ុង​ ឈប់​យំ​ភ្លាម​!។

     គ្រឹប​!!!!​ស្នូរ​សំឡេង​ក្បាល​ជង្គង់​ប៉ះ​ជាមួយ​នឹង​បេតុង​
លាន់​ឮ​ឡើង​ក្រោយ​ពេល​កំលោះ​តូច​ ទម្លាក់​រាងកាយ​ទៅ
លេីដី​ លេីកដៃ​រញីរញ័រ​​របស់​ខ្លូន​សំពះ​ផ្នូរ​របស់​ម៉ូ​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now