«អ្ហឹកៗ រងាស្លាប់ក៏ល្អ កុំឲ្យថ្ងៃក្រោយសាងកំហុសដ៏
ធំដូចយប់នេះទៀត អ្ហឹក»ពេលនេះយល់ហើយ យល់
អារម្មណ៍មនុស្សដែលដឹងកំហុសហើយ វាឈឺខ្លាំងណាស់
ឈឺណាស់នៅពេលដែលដឹងថា កំហុសដែលយេីងបាន
សាង បានធ្វើឲ្យបាត់បង់មនុស្សប្រុសដ៏ល្អម្នាក់។ តេីយប់
កាលពីប្រាំឆ្នាំមុន ជុងហ្គុក មានអារម្មណ៍បែបណា?តេីគេ
មានអារម្មណ៍ដូចជាខ្លួនកំពុងតែមាននៅពេលនេះឫ?«ក្មេងល្ងង់!បេីអូនស្លាប់បាត់ បានអ្នកណាបង្កេីតកូនភ្លោះបីឲ្យបង?»
សំឡេងគ្រលរមាំ បន្លឺចេញពីខាងក្រោយរបងភូមិគ្រឹះ រសាត់ចូលត្រចៀកអ្នកដែលដេកបង្ហូរទឹកភ្នែកក្រោមតំណក់ទឹកភ្លៀង ឲ្យមិងមាំង វិលវល់ ហាក់ដូចជាកំពុងតែស្ថិតនៅ
ក្នុងក្ដីសុបិន។«អ្ហឹក នឹកពូឡើងវង្វេងហេីយ អ្ហឺៗ»មិនងាករកប្រភព
សំឡេង ដេីម្បីស្វែងរកការពិត បែរជាយំលេីសដេីម ហើយស្ដីឲ្យខ្លួនឯងថែម ថាឮសំឡេង ជុងហ្គុក និយាយ ព្រោះតែមកពីនឹកគេខ្លាំងពេក ទេីបហឹងត្រចៀក ឮសំឡេងមិនពិតដូច្នេះ។«អាណិតណាស់»
«មិនបាច់អាណិតទេ អ្ហឹកៗ»
«យំនឹកប្ដីឫ?»
«អឺ!អ្ហឹក»ជុងហ្គុក ខ្ទប់មាត់អស់សំណើច ពេលឮពាក្យអឺចេញ
ពីមាត់ប្រពន្ធ។ មុននេះគេអន់ចិត្ត ហេីយក៏ខឹងដែលដេញគេ
ចេញពីភូមិគ្រឹះ គិតថានឹងមិនត្រឡប់វិលវិញឡេីយ បេីរកលុយមកដណ្ដឹងក្មេងមិនបាន ប៉ុន្តែពេលឃេីញនាយតូច ធ្លាក់ក្នុងសភាពទ្រុឌទ្រោមគួរឲ្យសង្វេគបែបនេះ ដាច់ចិត្តឈានជេីងទៅចោលមិនរួចឡើយ។«អ្ហឹកៗ មករកអូនវិញមកពូ អ្ហឹក»រាងកាយទន់ល្អូក
គ្រប់ដណ្ដប់ដោយទឹកភ្លៀងទទឹកជោក ដេកននៀលលេី
ស្មៅ ធ្វើឲ្យក្មេងប្រុសធ្លាប់តែស្រស់ស្អាត ត្រូវធ្លាក់ក្នុង
សភាពមួយដែលពិបាកទទួលយកបំផុត។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!