«រឿងគ្រប់យ៉ាងដោះស្រាយរួចរាល់ហើយ នៅឡើយតែ
រឿងយេីង អូនចង់ដោះស្រាយឥឡូវនេះ ឫ ចាំយប់?»
«អូន...អូននិយាយលេងទេ ជុប៎ ហិហិ»កំលោះតូច លួច
ឆ្មក់ថ្ពាល់សរលោងមួយខ្សឺត មុននឹងរត់ត្រុយ ឥតងាក
ក្រោយ។ លោកអ្ហេីយ ឲ្យបកក្រោយយ៉ាងម៉េចបាន បេី
សន្យានឹងដេកជាមួយ ជុងហ្គុក បេីគេព្រមប្រគល់ភាគហ៊ុន
ឲ្យ វ៉ាយូរ៉ា វិញ។«ហ៊ានបោកប្រាស់ប្ដីខ្លួនឯងផងហេស?»ជុងហ្គុក ជ្រែងចង្កេះឈរខាំធ្មេញ គ្រឺតនឹងកំលោះតូចជាពន់ពេក ហេីយ
ក៏រឹតតែខឹងខ្លួនឯង នៅមិននៅ ឲ្យក្មេងបោកលេង។ ក្មេង
ម្នាក់នេះទាល់តែប្រដៅខ្លះហើយទេីបបាន។«គិតថារត់រួចហេ្អស៎?»កែវភ្នែកមុតស្រួច សម្លឹងមេីលខ្នង
ស្ដេីងល្ហៃដែលម្ចាស់រាងកាយកំពុងតែរត់បុកនេះ បុកនោះ
ព្រោះរត់លឿនពេក ខ្លាចគេចាប់បាន។ តែគិតឫ ថាដៃពីរ
ជេីងពីរ ខ្លួនតូចប៉ុនកូនសត្វមួយ អាចរត់ផុតពីកណ្ដាប់ដៃ
ពិឃាដរបស់គេ?ក្រាកកក ក្រឹកកកក
ស្នូរសំឡេងបេីក បិទទ្វារដោយស្នាដៃអ្នកជំនួញវ័យ៣៧ឆ្នាំ
ក៏បន្លឺឡេីង ខណៈជេីងមាំទាំងគូបោះជំហានចូលក្នុងបន្ទប់
យ៉ាងញាប់ស្មេ សម្ដៅទៅរកគ្រែគេង ហួសដល់បន្ទប់ទឹករួចបកក្រោយដេីរទៅរកតាមបន្ទប់ទទួលភ្ញៀវម្ដង នៅតែរក
មិនឃើញ ទេីបបង្វែរទិសដៅទៅរកនៅផ្ទះបាយម្ដង តែ
លទ្ធផលទទួលបានគឺដដែល។«ពួនឯណាអញ្ចេះ?ឫមួយ...?»ឈរគិតមួយស្របក់ ទេីប
នឹកឃើញដល់កន្លែងមួយដែលគេដេីរហួសទៅហួសមក
មិនបានចាប់អារម្មណ៍មេីល ហើយកន្លែងនោះ គ្មាននៅ
ឯណាក្រៅទូរសម្លៀកបំពាក់នោះទេ។«អូននៅតែដដែល ហុឹស!»គេសេីចក្នុងដេីមកបន្តិចក្រោយ
ឃើញជាយអាវស្បៃប្រវែងផុតជង្គង់របស់កំលោះតូច លាន
ចេញមកខាងក្រៅ ទេីបលូកដៃទាញទ្វារទូ ចាប់បីក្មេងក្បាលខូចយកទៅបោះលេីពូកមួយទំហឹង។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!