«លោកមានបញ្ហាខួរក្បាលមានទេលោកប៉ាក្មេក?
ទេីបមកដណ្ដើមកូនមនុស្សដែលលោកហៅគេថាអ្នកដទៃ?»ឮសំណួរ ជុងហ្គុក គាត់ក៏ស្ងាត់បន្តិច ហើយសញ្ជឹងគិតពី
អ្វីដែលគេបាននិយាយ ទេីបដាច់ចិត្តសួរ៖
«ថេយ៉ុង!ក្មេងទាំងបីនេះជាកូនរបស់អ្នកណា?»
«កូនខ្ញុំ និង ថេយ៍!»មិនឲ្យប្រពន្ធឆ្លើយទាន់ គេក៏ហា
កាត់យកតែម្ដង ធ្វើឲ្យលោកគីម គាំងស្ដូកធ្វើអ្វីលែងត្រូវ។
បេីក្មេងទាំងបីនាក់នេះជាកូនរបស់ពួកគេទាំងពីរ ប្រាកដ
ណាស់ ថេយ៉ុង គឺជា...។
«នេះមែនទេជាមូលហេតុដែលកូនចាកចេញពីផ្ទះ?»លោកគីម សួរទៅកូនប្រុសដោយអារម្មណ៍ច្របូកច្របល់ប្រាប់មិនត្រូវ។ បេីក្មេងៗទាំងបីនាក់នេះជាកូន
របស់ ថេយ៉ុង ច្បាស់ណាស់កូនរបស់គាត់គឺជា omega
ដូចអ្វីដែលគ្រូពេទ្យធ្លាប់បាននិយាយ។ ដំបូងឡើយគាត់មិន
ជឿទេ ហើយក៏គិតថាប្រពន្ធមានបញ្ហាសតិអារម្មណ៍ដែល
ជឿលេីរឿងទាំងអស់នោះ ប៉ុន្តែពេលនេះគាត់ជឿហើយ
បេីមិនជឿ គាត់អាចនឹងបាត់បង់កូនប្រុស ព្រមទាំងចៅៗ
ដ៏គួរឲ្យស្រឡាញ់ទាំងបីនាក់នេះជារៀងរហូតទៅក៏ថាបាន។«ប៉ាប្រាកដជាគិតថាខ្ញុំឆ្កួត ប្រសិនជាខ្ញុំប្រាប់ប៉ាថា ខ្ញុំ
ជា-»មិនឲ្យ ថេយ៉ុង និយាយពាក្យពេចន៍ដ៏សែនរអាក់
រអួលចេញមកទាន់ លោកប៉ា ក៏កាត់ភ្លាមៗតែម្ដង។«ប៉ាជឿ!»
«ប៉ាជាប៉ារបស់កូន ជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូនតាំង
ពីតូចរហូតដល់ធំ រឿងអីដែលថាប៉ាមិនជឿកូន? មិនដឹង
ពីអ្វីដែលកូនដូចអ្នកដទៃ និង មិនដូចអ្នកដទៃនោះ?»អ្នក
ស្រីអ៊ុនហា មកបន្ថែមពីលើស្វាមីពីអ្វីដែលគាត់ចង់និយាយ
ចេញមកជាយូរ ប៉ុន្តែមិនដែលមានឱកាសសោះ ហើយក៏
ធ្លាប់គិតថានឹងបាត់បង់ឱកាសរហូតក៏មានដែរ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!