បញ្ចុះបញ្ចូល ដាក់មនោគមឲ្យមនុស្សស្រីវង្វេង
ទិសមិនទាន់ចប់ស្រួលបួលផង សំឡេងស្រែកដង្ហេីយហៅរកជំនួយក៏បន្លឺឡេីង ប៉ុន្តែមនុស្សប្រុសស្រីពីរនាក់ដែលជាសង្សារនឹងគ្នា ហាក់គ្មានបេះដូង គ្មានចិត្តជាមនុស្សទាល់តែសោះ បណ្ដោយឲ្យមនុស្សដែលកំពុងតែជិតមានគ្រោះ
ថ្នាក់ ឲ្យគ្រោះថ្នាក់នៅនឹងចំពោះមុខទាល់តែបាន។«បងធីងអឺ ជួយផង!!!ខ្ញុំមិនមែនខ្លួនតែមួយដូចមុន-អ្ហាយយយយ....ដឹបបបបបបប ពូ...ជួយកូនយើងផង
អឹក៎»ត្របកភ្នែកក្រាស់ឃ្មឹក បិទសន្សឹមៗ ស្របបបូរមាត់
បេីកម្ហបៗដង្ហេីយហៅម្ចាស់បេះដូង ឲ្យមកជួយជាបន្ទាន់ ព្រោះមានអារម្មណ៍ដឹងដល់វត្ថុរាវម្យ៉ាងដែលមានពណ៌
ក្រហមឆ្អិនឆ្អៅកំពុងតែជ្រាបចេញពីប្រឡោះជេីង។«ថេយ៉ុងៗ ថេយ៉ុង!!!»មនុស្សស្រីរាងតូចស្ដើងដែល
កំពុងតែស្ថិតនៅពីក្រោមរាងកាយកំលោះតូច ព្យាយាម
ងេីបអង្គុយ ក្រសោបស្មាស្ដេីងល្ហៃជាប់ ស្រែកហៅម្ចាស់
ឈ្មោះឲ្យឆ្លេីយតបនឹងនាង។«ម៉ា-ថេយ៉ុង?»កំលោះសង្ហាមេចុងភៅ គីម ថេអូ
ទម្លាក់របស់របរប្រើប្រាស់ចោល ស្ទុះរត់ទៅទ្រកងរាងកាយ
សន្លប់ស្ដូកស្ដឹង ក្រោយដេីរតាមភរិយាពីក្រោយក៏ឃេីញ
ហេតុការណ៍គួរឲ្យរន្ធត់បែបនេះ។«បង...ឈាម»ស្រីតូច ម៉ាយូមិ បន្លឺប្រាប់ស្វាមីទាំង
លេីកដៃរញីរញ័រដែលប្រឡាក់សុទ្ធតែឈាមបង្ហាញឲ្យ
គេបានឃើញ ស្របទឹកភ្នែកហូរធ្លាក់តក់ៗប្រឡាក់លាយ
ឡំនឹងឈាមស្រស់។សំណាងហើយ ដែលនាងដេីរមករករបស់របរប្រេីប្រាស់នៅក្បែរៗនេះ ហេីយប្រទះឃើញ ថេយ៉ុង កំពុង
តែធ្លាក់ចុះមក ទេីបប្រញាប់រត់ទៅជួយទ្រ។ ប៉ុន្តែ នាងជា
មនុស្សស្រី កម្លាំងខ្សោយ មិនអាចទ្ររាងកាយមនុស្សម្នាក់
បានទាំងស្រុងនោះទេ ទេីបជាហេតុបណ្ដាលឲ្យភ្លាត់
ស្នៀតដួលទាំងពីរនាក់ តែក៏សំណាងល្អដែលនាងនៅ
ពីក្រោម។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!