រាងកាយមាំមួន ខ្ពស់ស្រឡះស័ក្ដិសមនឹងទម្រង់មុខស្អាតពី
ធម្មជាតិ ទម្លាក់ជេីងចុះជាន់លេីឥដ្ឋការ៉ូ ត្រដាងដៃរង់ចាំ
ក្មេងខ្លះមករក។កំលោះតូច ញញឹមខ្ជឹប ហក់ឡេីងលេីចង្កេះមាំ ស្រវាតោង
ក.កំលោះចាស់ជាប់ ផ្ដេកក្បាលលេីដេីមទ្រូងធំទូលាយ
យោលជេីងខ្លីៗទៅមកៗ លោទៅថេីបថ្ពាល់សរលោងមាន
មន្តស្នេហ៍ យ៉ាងច្រឡឺម។
«ថ្ពាល់ប្រុសចាស់ក្រអូបអ៊ីចឹងរឺ?»
«ក្រអូបពិតមែនហេ្អស?»
«អឹម»«កុហក!មិនជឿទេ»ជុងហ្គុក គ្រវីក្បាលអស់សំណើចធ្វើជា
មិនជឿនូវអ្វីដែលក្មេងបាននិយាយ ជាហេតុធ្វើឲ្យកំលោះ
តូច មិនសុខចិត្ត សម្រូតខ្លួនចុះពីចង្កេះមាំភ្លាមៗ។នាយតូច ហក់ឡេីងទៅលេីពូក បក់ដៃហៅកំលោះចាស់
ឲ្យមកឈរក្បែរ ទេីបឱនថេីបថ្ពាល់របស់គេមួយខ្សឺត បន្តិច
ក្រោយមកក៏យកបាតដៃតប់លេីបបូរមាត់តិចៗ វិនាទីបន្ទាប់
ក៏យកទៅតប់លេីថ្ពាល់ខ្លួនឯង។«ហក៎!ថេីបមេីល៍ ក្រអូបអត់»ថ្ពាល់ហុចឲ្យគេថេីប ស្របមាត់និយាយប៉ប៉ាច់ប៉ប៉ោចឌឺដងឲ្យអ្នកម្ខាងទៀតមិនឈប់។
«សុទ្ធតែទឹកមាត់ មិនថេីបទេ»នាយសង្ហាប្រេីម្រាមដៃ
ចង្អុលរុញថ្ពាល់ក្រពុំឲ្យដកថយទៅក្រោយប្រមាណជាពីរ
ចំអាម ដោយមិនភ្លេចនិយាយញ៉ោះញ៉ងឲ្យកំលោះតូច
ពេបមាត់រកយំ។«កុហក!!!»មាត់ស្រែកឡើងថាគេនិយាយកុហក ប៉ុន្តែដៃ
ប្រឹងត្រដុស ជូត ថ្ពាល់ឡើងក្រហមងាំង ខណៈប្រឡង់
ភ្នែកទាំងគូចាប់ផ្តើមជ្រាបទឹកសន្សើមតិចៗ។«កុំមកជិត ស្អុយខ្លួនណាស់»ពេលកំលោះតូច លោតចុះ
ពីលេីពូកបម្រុងនឹងដេីរមករក គេក៏ធ្វេីជាខ្ទប់ច្រមុះពោល
ឡើងថាស្អុយពេញៗមាត់ ហុចផលឲ្យអ្នកដែលត្រូវគេ
ធ្វើជាខ្ពើមរអេីម ហូរទឹកភ្នែកតក់ៗដោយហាមមិនបាន ព្រោះទប់លែងជាប់ហេីយ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romansaចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!