បំពេរ​បេះដូង​omega​ ep6:ប្រុស​ចាស់​រោគ​ចិត្ត​

6.3K 386 2
                                    

«សឺត​...ជុប៎»កាយ​សង្ហារ​ឡើង​លេីពូក​ថ្នម​ៗ​ លោទៅថេីប
ថ្ពាល់​អាល្អិត​យ៉ុងគី​មួយ​ខ្សឺត​ ទេីបបែរទៅ​ទម្លាក់​បបូរ​មាត់​
សិចស៊ី​លេី​បបូរមាត់​ស្រទន់​ផ្អែម​របស់​ចុងភៅតូច​បន្តិច​ មុន
នឹង​ទម្លាក់​ខ្លួន​គេង​ក្បែរ​ ដោយ​មិនភ្លេច​លូកដៃក្រសោបកាយតូចទាំងពីរជាប់​ដេីមទ្រូងកក់ក្ដៅ។

ស្អែក​ឡើង​

ព្រឹក​ថ្ងៃ​ថ្មី​ក៏ឈានមកដល់​ សំឡេង​សត្វ​ចាបយំជីបៗនៅមាត់បង្អួច​បានរសាត់ប៉ះ​ត្រចៀក​ទាំង​គូ​របស់​នាយកំលោះ





តូច​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដោយ​ខានមិនបាន។ ស្នាម​ញញឹមដ៏ស្រស់ផូរផង់​​បង្ហាញ​ឡេីង​យ៉ាង​ច្បាស់​ៗលេី​ផ្ទៃមុខ​សរលោងស្រិល​ស្រមោច​វារ​ជ្រុះ​ ពេលបែរទៅ​ឆ្វេងដៃក៏ឃេីញកូនប្រុស​បណ្ដូលចិត្ត​ គេង​លង់លក់​យ៉ាង​គួ​រ​ឲ្យ​
ស្រឡាញ់​។

ចិត្ត​ជាប៉ាតូច​ ឃើញ​បែបនេះ​ហើយ​ ទ្រាំ​មិនបានក៏លោទៅថេីបថ្ពាល់​កូន​ប្រុស​មួយ​ខ្សឺត​ មុននឹងបែរ​ទៅម្ខាង​ស្ដាំ​ម្ដងដេីម្បី​ចុះ​ពីលេីគ្រែ​ ទៅងូតទឹក​ រៀប​ចំ​ខ្លួន​នឹងបានប្រញាប់ទៅ​ធ្វើ​អាហារ​ឲ្យ​ប្រុសចាស់​មុខ​គួរ​ឲ្យ​ស្អប់​តាមទម្លាប់​ តែ
ពេលបែរទៅ​ភ្លាម​ ក៏ភ្ញាក់​ព្រេីត​ ព្រលឹង​រត់ទៅនៅឯជេីង
សក់​ ឯគ្រាប់ភ្នែករត់ទៅនៅឯកែងជេីង​ មុននឹង៖

«អ្ហា៎​យយយ​ អាប្រុស​ចាស់​ឆ្កួត​តតត ព្រូសសសស...!!!»
មិនភ្ញាក់​ស្រែកតែមាត់​ ជេីងក៏ភ្ញាក់ទៅជាមួយដែរ​ទេីបលេីក





ជេីង​ស្រឡូន​ធាក់​ចង្កេះ​មាំមួយ​ជេីង​យ៉ាង​ដំណំ​ ជាហេតុ​ធ្វើ​
ឲ្យ​រាងកាយ​សង្ហា​ មានត្រឹមតែ​កន្សែង​ជាប់​ចង្កេះ​ ធ្លាក់ពីលេី
ពូក​រមៀល​លេីឥដ្ឋ​ការ៉ូ​ជាច្រើន​ត្រឡប់​ ​ដាច់​យប់សប្តិល្អអស់​រលីង​ ថែមទាំង​ឈឺ​ខ្លួន​ទៀត​ផង។

«អ្ហក៎...ចង្កេះ​ខ្ញុំ​?»កាយ​សង្ហារ​ងេីប​ឈរ​យឺតៗ​ ថ្នមៗ​ លូកដៃ
ស្ទាប​ចង្កេះ​ទាំង​ធ្វើ​មុខ​ជូរហួញ​ព្រោះ​​តែឈឺ​ មិនដឹងថាបាក់ចង្កេះផងក៏មិនដឹង​ ចង្កេះ​ល្អ​ផង​ ប៊ិស​នឹងបាក់​ឆ្អឹង​អស់​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now