EP47:ប៉ាៗ​យេីង​ត្រូវ​គ្នា​វិញ​ទៅ

4.1K 321 4
                                    

«Mommyវ៉ៃ​»ឃើញ​ប្ដី​ស្ងៀម​ស្ងាត់​ កំលោះ​តូច​ ក៏
ឆ្លើយ​ប្រាប់​កូន​ជំនួស​ ធ្វើ​ឲ្យ​ ជុងហ្គុក​ បេីក​ភ្នែក​ធំៗ​ អាម៉ាស់​
មុខ​ជា​ខ្លាំង​។
«អ្ហាវ...Mommy វ៉ៃ​ប៉ាៗ​ធ្វើ​អី?​ អ្ហឹក​ៗ​ Mommy ចិត្ត​
អាក្រក់​វ៉ៃ​ប៉ា​ៗ​របស់​អូន​ អ្ហឺៗ»
«ស្ងាត់​មាត់​!ឫមួយកូន​ចង់​ត្រូវ​ជំនួស​ប៉ា?»
«អត់ទេ!អូន​និយាយ​លេង​តេី​ បេីMommy ខឹង​ប៉ាៗ
mommy វ៉ៃ​ប៉ាៗទៅ​ កុំវ៉ៃ​អូនអី»យ៉ុងគី​ គ្រវី​ក្បាល​បដិសេធ​ឡេីង​ញ័រ​តតាត់​ ព្រោះ​ខ្លាច​និយាយ​ភ្លាត់​មាត់​
ត្រូវ​Mommy វ៉ៃ​រាប​ដូច​កន្ទេល​។


     «ពេល​កូន​ធ្វើ​ខុស​ ប៉ា​ចេះ​ចេញ​មុខ​ជួយ​កូន​ តែពេល
ប៉ា​ធ្វើ​ខុសវិញ​ កូន​និយាយ​យក​រួច​ខ្លួន​តែ​ម្នាក់​ឯង​រហូត​!យេីង​អស់​ល្អ​នឹង​គ្នា​ត្រឹម​ថ្ងៃ​នេះ​ហើយ​កូន​ប្រុស​»គេ​ពោល​ឡេីង​ច្បាស់​ៗខណៈ​មុខ​ស្មើ​នឹង​ធឹង​បញ្ជាក់​ថា​មិនបាន​លេង​សេីច​។ ចាប់​ពី​ថ្ងៃ​នេះតទៅ​ ចន​ ជុង​ហ្គុក​ និង​ ចន​ យ៉ុងគី​ គឺ​ជា​សត្រូវ​នឹង​គ្នា​។

     «ផាច់​!!!កូន​យំ​ហើយ​ឃើញ​ទេ?»ថេយ៉ុង​ វ៉ៃ​ដេីមដៃ
ប្ដី​ស្រាលៗ​តាម​អារម្មណ៍​គ្រឺត​ក្នាញ់​។ ក្បាល​ឡើង​កញ្ចាស់​
ជិត​ចូល​រណ្ដៅ​ហើយ​ នៅ​ខឹងនឹង​កូន​ដោយ​សារ​រឿង​បន្តិច​
បន្តួច​ទៀត​។ តេី​សម​ធ្វើ​ជា​ឪពុក​គេទេ?

     «អូខេ​!ចាប់​ពី​ងៃ(ថ្ងៃ​)នេះ​តទៅ​ អូន​ឈប់​លេង​ចូល​
មួយ​ប៉ាៗហេីយ​ អ្ហឹក​»អាល្អិត​ ដាក់​ផាំង​ៗ​តប​ទៅ​លោក​ប៉ា



វិញ​ទាំង​ទឹកភ្នែក​រហាម​ ខណៈ​ជេីង​ខ្លីៗ​ទាំង​គូ​បោះ​ជំហាន​
រត់​ចេញ​ទៅ​ខាង​ក្រៅ​ ដោយ​មាន​មេការ​យ៉ុងសា​ ដេីរ
តាមពី​ក្រោយ​។

     ១សប្ដាហ៍​ក្រោយ​មក​...
     ធ្មិច​បេីក​ៗ​រំលង​ផុត​អស់​រយៈពេល​៧ថ្ងៃ​ទៅ​ហើយ​ ចំ
ណែក​សុខភាព​របស់​កំលោះ​តូច​ក៏បាន​ប្រសេី​រ​ឡេីង​ជាង
មុន​ខ្លាំងដែរ​​ ប៉ុន្តែ​សម្ព័ន្ធ​ភាព​រវាង​ប៉ាកូន​ខ្លះ​ ហាក់​មិន​បាន​ល្អ
ប្រសេី​ដូច​សុខភាព​Mommyឡេីយ​ មានតែ​ភាព​ល្អក់កករ​
ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដូចជា​ព្រឹក​នេះ​អ៊ីចឹង​៖

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now