«ស្ងាត់មាត់ទៅ!ហ៊ាននិយាយតែមួយម៉ាត់ទៀត បងនឹង
ទៅចោលភ្លាម ហើយកុំស្រម៉ៃថាបងត្រឡប់មកវិញឲ្យសោះ!»
«ពូទៅ អូននឹងរត់ទៅដេកហាលភ្លៀងទៀត មិនត្រឹមតែដេកតែម្នាក់ឯងទេ អូនយកកូនពូទៅដេកជាមួយអូនដែរ ទាំង យ៉ុងគី ទាំងកូនភ្លោះបីរបស់ពូ!ចាំមេីលចុះ ឆឺស!»«កូនភ្លោះបី?»ជុងហ្គុក ឧទានឡើងទាំងរំភើបចង់
ស្រក់ទឹកភ្នែក។ នេះគេមិនបានស្ដាប់ច្រឡំទេហ្ហេស?កូនចាបមេម៉ាយ កំពុងតែពរពោះកូនភ្លោះបីឲ្យគេមែនឫ?«ហិហិ»កំលោះតូច សេីចលែងសមពេលឃេីញប្រតិកម្មរបស់មនុស្សមាឌធំ។ គេចង់បានកូនដល់ថ្នាក់នេះឫ?
ឃេីញហើយ មានអារម្មណ៍រំជើបរំជួលណាស់។«ថេយ៍...អូនកំពុងតែពរពោះកូនបងមែនទេ?»នាយ
កំលោះចាស់ងេីយក្បាលសម្លឹងមេីលទៅក្មេងច្រឡឺម ខណៈដៃដែលកាន់កន្សែងជូតជេីងស្រឡូនមុននេះ ក៏
នៅនឹងថ្កល់ រង់ចាំស្ដាប់ចម្លើយចេញពីបបូរមាត់ក្រពុំ
យ៉ាងអន្ទះសា។«អូន...អូន»
«អូនអី?ឆាប់និយាយចេញមក បងស្ទះខ្យល់ស្លាប់ឥឡូវ
ហើយ!»
«អូនកុហកលេងទេ ហិហិ»កំលោះតូច សេីចលិចភ្នែក ពេលញ៉ោះគេបានសម្រេច។ ពេលនេះយល់ហើយ អារម្មណ៍មួយពេលដែល
បានញ៉ោះមនុស្សដែលខ្លួនឯងស្រឡាញ់ វាសប្បាយខ្លាំង
ប៉ុណ្ណា អ៊ីចឹងតើ បានជា ជុងហ្គុក ចូលចិត្តញ៉ោះខ្លួនម្ល៉េះ។«ថេយ៍!!!»គេហៅប្រពន្ធក្មេងក្រៅអេតាសុីវិល ដោយសំឡេងស្រាលតាមរបៀបមនុស្សអស់សង្ឃឹម។
គេខំអរ ខំសប្បាយ គិតថា ថេយ៉ុង នឹងពរពោះកូនភ្លោះបី
ឲ្យគេបានដូចបំណង ប៉ុន្តែចុងបញ្ចប់ នាយតូច បែរជាយក
អារម្មណ៍គេមកលេងសេីច។«អូន...អូនសុំទោស»ឃើញទឹកមុខមិនអំណោយផល
របស់គេហេីយ ធ្វើឲ្យចិត្តអ្នកជាដេីមហេតុនៅមិនស្ងប់ ទេីប
ដាក់បង្គុយចុះផ្ទាល់លេីសាច់ការ៉ូរៀបស្មេី លូកដៃស្រឡូន
ទាំងគូ ទៅក្រសោបមុខសង្ហា ប្រេីប្រេីចុងមេដៃអង្អែល
ថ្នមៗ តែក៏ត្រូវគេគ្រវាសចេញ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!