«អូនជាអូន ម៉ូជាម៉ូ មិនអាចប្រដូចគ្នាបានឡើយ បងស្រឡាញ់អូនជាអូន អូនជាគ្រប់យ៉ាងនៃបង ចំណែកម៉ូនាងគ្រាន់តែជាមនុស្សអតីត»
«ទៅរកនាងចុះ...កុំភ័យ កុំបារម្ភថាអូនខឹងពូ ពូចង់ធ្វើអ្វី
ក៏ធ្វើទៅ ចង់ត្រឡប់ទៅរស់នៅជាមួយនាងក៏សូមអញ្ជើញ!កូនបួននាក់អូនអាចមេីលថែពួកគេបាន! ទៅៗ ទៅសោយសុខជាមួយនាងទៅ!ទៅហើយ កុំត្រឡប់មកវិញឲ្យសោះ!អ្ហឹកៗ»មាត់ដេញ ទឹកភ្នែកហូរ វាហូរបញ្ជាក់ថាក្មេង
ប្រុសម្នាក់នេះនិយាយខុសពីចិត្ត។ស្រឡាញ់គេស្ទេីរលេប
ប្រសិនបេីគេឈានជេីងទៅមែន ច្បាស់ណាស់ដាច់ដង្ហើម
ស្លាប់ទាំងកំពុងឈរមិនខាន។«ឲ្យបងទៅណា?ទីនេះជាភូមិគ្រឹះបង ជាកន្លែងដែល
បងផ្ញើពោះផ្ញើប្រាណរៀងរាល់យប់ថ្ងៃ! មានអូន មានកូនជាថ្នាំដ៏ពិសេសសម្រាប់ជួយឲ្យបងបាត់ហត់ បាត់នឿយ
ក្រោយពេលចេញពីធ្វើការ មកវិញឃើញកូនប្រពន្ធចាំ
ទទួល ចាំញុំាបាយជុំគ្នា ទាំងអស់នេះគឺជាសេចក្ដីសុខ
ដែលបងតែងតែប្រាថ្នាចង់បាន តេីអូនចង់ឲ្យបងទៅទី
ណា?ប្រាប់បងមកទីណាដែលរស់នៅហេីយមានក្ដីសុខ
ជាងផ្ទះពួកយើង?»គេសួរប្រពន្ធដោយចិត្តត្រជាក់ ដោយ
សម្ដីស្មេីៗធម្មតាក្នុងនាមជាមេគ្រួសារ និង ជាមនុស្សប្រុស
ដែលមានអាយុច្រើន។គេមិនខឹងកម្រោល រឹតតែមិនប្រេី
សម្ដីធ្ងន់ទោះបីជាទេីបតែទទួលបានមួយកំផ្លៀងពីដៃដែល
ធ្លាប់ថ្នមថែក៏ដោយ។ ក៏ព្រោះតែពាក្យថាក្មេងនេះហើយ
ទេីបគេព្យាយាមទ្រាំ ឧស្សាហ៍តឿនរំឮកខ្លួនឯងថា កុំខឹង
កុំអន់ចិត្ត កុំចាកចេញ កុំចុះចាញ់នឹងសម្ដីកូនក្មេងរបស់
ប្រពន្ធ។«បេីអូន និង កូនជាសេចក្ដីសុខរបស់ពូ ហេតុអី្វក៏ពូ
នៅនឹកនាង?»ថេយ៉ុង បោះសំណួរសួរទៅកាន់អ្នកឈរ
ចំពោះមុខ ដោយមិនភ្លេចបន្ថយសំឡេងមកស្មេីធម្មតា
និង មិនស្រែកយំដូចជាមនុស្សគ្មានសតិទៀត។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!