EP57:កូន​១២នាក់​soon

4.4K 312 4
                                    

     ជុងហ្គុក​ និង​ ថេយ៉ុង​លួច​អស់​សំណើច​ដាក់​គ្នា​ពេល​ឃើញ​ប្រតិកម្ម​របស់​លោកប៉ា។ មុននេះដូចជា​ហំហាន​ខ្លាំង​ណាស់​ ដល់​ឥឡូវ​ប្រែជារួញ​ខ្លួន​ទៅវិញ។
     «កម្ទេច​លុ-»
     «ដប់មុឺន​ដុល្លារ​ អាសម្លាញ់​!»
     «នែ៎!កូនប្រ-»មិន​ឲ្យ​លោកប៉ា​ក្មេក​ហៅរក​ជំនួយទាន់
ជុងហ្គុក​ ក៏បោះ​មួយ​ប្រយោគ​ប្រហារ​បេះដូង​លោកប៉ា​ក្មេក​
បានមុន៖
     «សុំទោស​លោកប៉ា​ក្មេក​ កូន​ប្រសារ​ម្នាក់នេះ​ដល់
ម៉ោង​ផលិត​កូន​ហើយ​ មិនអាច​នៅជួយ​ចេញ​ថ្លៃ​បណ្ដា​ការ​
លោកប៉ា​ក្មេក​បានទេ»



និយាយ​រួច​ គេ​ក៏​ញាក់​ស្មា​ ព្រិច​ភ្នែក​ញាប់ៗដាក់​លោក
ប៉ា​ក្មេក​ មុននឹង​ក្រៀក​ចង្កេះ​អង្ក្រង​ជាប់​ នាំ​ប្រពន្ធ​ដេីរ​ឆ្វែល​
មក​ផ្ទះ​វិញ​។

«mommy បងៗហ៎»នាង​តូច​ អាយុ​ជិត​មួយ​ខួប​ ដេីរ
តេះតះៗ​ទៅ​តោងជាយអាវ mommy រួច​និយាយ​បិបឺៗ​អំពី​
បង​ប្រុស​ច្បង​របស់​នាង​ ព្រោះ​តែ​ឃើញ​ យ៉ុងគី​ ឈរនៅ
ឯ​ផ្ទះ​អ្នក​ជិតខាង​នៅឡេីយ​ អត់​ទាន់​មក​ផ្ទះ​លោកយាយ​លោកតា​វិញ​ទេ​។

«នៅ​ជាមួយ​លោកយាយណា​កូន​ឆ្លាត​ ប៉ា​ៗ​ និង​ mommy មាន​ធុរៈ​ទៅក្នុង​បន្ទប់​បន្តិច​»ប្រាប់​កូន​បណ្ដេីរ
លិឍ​មាត់​លិឍ​ក​បណ្ដេីរ​ ជា​ហេតុ​ធ្វើ​ឲ្យ​នាងតូច​ងឿងឆ្ងល់​
ជា​ខ្លាំង​។


     «តោះ!ប្រពន្ធ​សម្លាញ់​»ជុងហ្គុក​ ស្រវា​ចាប់​កដៃ​ស្រឡូន​របស់​កំលោះ​តូច​ជាប់​ បម្រុង​នឹង​នាំគ្នា​ឡេីង​ទៅ
បន្ទប់​ខាងលេី​ទៅ​ហេីយ​ ខណៈ​នោះក៏មិន​អាច​ឈានជេីង
ទៅមុខបាន​ ក៏ព្រោះតែ​កូន​ប្រុស​ក្បាល​ខូច​ទាំង​ពីរ​នាក់​
តោងជេីង​ពីមុខមួយ​ ពីក្រោយ​មួយ​។

     «ប៉ាៗ​ mommy អ្ហឹក​ៗ»មិនគិត​ច្រេីន​ អាល្អិត​ទាំង​ពីរ
នាក់​ស្រែក​យំ​ខ្លាំង​ៗយកតែម្ដង​ ជាហេតុធ្វេីឲ្យ​លោកប៉ា
ក្រពុលមុខ​ជាខ្លាំង​ ហេីយ​ក៏នឹក​គ្រឺត​ខឹងនឹងកូនៗ​មិនតិចដែរ
ដែលចេះតែ​រំខាន​ឱកាស​របស់​គេ​រហូត​។

     «ងូតទឹក​ឲ្យ​កូន​ ហើយ​ឆុង​ទឹក​ដោះគោ​ឲ្យ​កូន​ញុំា​ផង
អូន....»មកដល់​ត្រឹម​នេះ​ ថេយ៉ុង​ ក៏ស្ងាត់មាត់​លែង​និយាយ​



បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now