ភាគ​បញ្ចប់​:សុភមង្គល​

6.5K 413 18
                                    

     «លោកតា​ហ្ហេស​?មាន​អី​ល្អ​តេី!​ ប៉ុន្តែ​បេីមាន​អ្នក​ណា
មក​ញ៉ែ​ប្រពន្ធ​ក្មេង​របស់​លោកតា​ ច្បាស់​ណាស់​ ពូថៅ​
ជាប់​កណ្ដាល​ក្បាល​មិនខានទេ​ ហាសហា​»និយាយ​ហេីយ​
ពួកគេ​ក៏​សេីច​រហុឹស​ពេញ​ពូក​។ វិនាទី​នេះ​ ពួក​គេ​ពិតជាមាន
ក្ដី​សុខ​ខ្លាំង​ណាស់​ ហើយ​ក៏​សង្ឃឹម​ថា​១០ឆ្នាំ​១០ដង​ទៅមុខ
ទៀត​ ពួក​គេ​នៅតែ​បន្ត​សកម្មភាព​ និង​ ការ​រស់នៅ​បែបនេះ​។
     «ចុះ​ពូថៅ​នៅ​ក្នុង​ខោវិញ​ មុត​ដូច​ពូថៅ​នោះឫអត់»
     «មិនមុត​ផងកូន​៤​ ចុះ​ទម្រាំ​មុតទៀត​ កូន​១២នាក់🔜 »



និយាយ​ចប់​ គេ​ក៏​សង្គ្រប់​ថេីប​គ្រញិច​ផ្ទៃមុខ​តូច​កំប្លង់ៗរបស់
នាយតូច​ តាម​អារម្មណ៍​គ្រឺត​ក្នាញ់​ ហេីយ​ក៏​បន្ត​រហូត​ដល់
សង្គ្រាម​ស្នេហ៍​ត្រូវ​បាន​ឆេះឆួល​ឡេីង​។

     យប់​ឡើង​...

     នៅ​ទីធ្លា​ខាង​មុខ​ផ្ទះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​គូស្នេហ៍​មួយ
គូ​ កំពុង​តែ​អង្គុយទល់មុខគ្នា​ផឹក​ស្រា​ អាំង​ភ្លើង​ពេល​រាត្រី​
និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​គ្នា​ទៅវិញ​ទៅមក​។

     «បង​ហត់​ទេ?»ថេយ៉ុង​ ទាញ​សម​ចាក់​សាច់​ដាក់​ចូល​
ក្នុង​មាត់​ ទំពា​បាន​បន្តិច​ ទេីប​ចាប់​ផ្ដើម​សួរទៅកាន់​ ជុងហ្គុក​។


     «រឿង​អី»សំណួរ​ខ្លីៗ​ គ្មាន​ក្បាល​ គ្មាន​កន្ទុយ​បែបនេះ
គេ​ស្ដាប់​មិនយល់​ទេ​ មិន​ដឹងថាចង់សួរ​អំពី​អ្វី​ឲ្យ​ប្រាកដ​។

     «ក៏...កាលដែលមាន​អូន​នៅ​ក្នុង​ជីវិត​!​ អូន​ជា​មនុស្ស​
ដែល​ពូកែ​រករឿង​ មិន​សូវ​ចេះ​អត់ធ្មត់​ ថែម​ទាំង​គ្មាន​ហេតុ
ផល​ទៀត​ បងហត់ព្រោះ​អូន​ច្រេីន​ណាស់​ត្រូវ​ទេ?»មិនថា
ចំពោះ​ខ្លួន​ផ្ទាល់​ឫក៏​កូន​ តែងតែ​ជា​បន្ទុក​ដល់គេ​មក​រហូត​។
ទោះបី​ ជុងហ្គុក​ មិនដែល​និយាយ​ រអ៊ូ​រទាំ​បែបនេះ​ បែប
នោះក៏ដោយ​ ក៏​នៅតែមិនដឹងថា​ក្នុង​ចិត្ត​គេគិតបែបណាដែរ។

     «ហត់...ហត់​ព្រោះ​អូន​ ហត់​ព្រោះ​កូន​ ហត់នឹង​ការ
ស្រឡាញ់​អូន​ និង​ កូន​ខ្លាំង​ឡើង​ៗពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​»
     «ឥឡូវ​ពូកែ​ណាស់​ហ្ន៎​?សម្ដី​ផ្អែម​រលួយ​ចាក់​ទឹក​មិន
លិច»


បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now