៣០នាទីក្រោយ...
រំលងប្រហែលជា៣០នាទី កំលោះតូច ក៏ភ្ញាក់ ព្រោះមិន
សូវទម្លាប់ជាមួយការគេងម៉ោង៧-៨យប់នោះទេ ទេីប
ទម្លាក់ជេីងស្រឡូនទាំងគូចុះលេីឥដ្ឋការ៉ូ ដេីម្បីដេីរទៅបន្ទប់ទឹក តែក៏ឈប់ង៉ក់ក្រោយឭសំឡេងសារចេញពីតុធ្វើការរបស់ ជុងហ្គុក ទេីបដេីរលបៗទៅលួចមេីលចង់ដឹងថាអ្នកណាផ្ញេីរស្អីមកទាំងយប់ តែពេលមេីលបានបន្តិចក៏៖«អ្ហា៎យយយយយយយ»
«ប្រាវវវវវ...»ទូរស័ព្ទទំនើបស៊េរីចុងក្រោយគេបង្អស់ របូត
ចេញពីប្រអប់ដៃស្រឡូន ធ្លាក់ចុះ ប៉ះទង្គិចនឹងឥដ្ឋការ៉ូ ជា
ហេតុនាំឲ្យ បែកខ្ទេចខ្ទីរាយប៉ាយ ខុសពីសភាពដេីមទាំង
ស្រុង។«អ្ហឹ...អ្ហឹក មិនអាចទេ...មិនមែនជាការពិតទេ ហុឺ...»កំលោះ
តូច លេីកដៃខ្ទប់ក្បាលនឹកដល់វីដេអូកាត់ម្រាមដៃនៅក្នុង
ទូរស័ព្ទរបស់ ជុងហ្គុក ទាំងញ័រសព្វអស់មួយតួខ្លួន។ រន្ធត់
មានអារម្មណ៍ថាខុស ភ័យ ហើយក៏ខ្លាច ថែមទាំងខ្លាចខ្លាំងទៀតផង ខ្លាចថាថ្ងៃណាមួយធ្វើខុស នឹងទទួលបានដូចជាពួកនាង។«ថេយ៍ៗ »ជុងហ្គុក ស្រែកហៅឈ្មោះ ថេយ៉ុង តាំងពីកាំ
ជណ្ដើររហូតចូលមកដល់ក្នុងបន្ទប់។គេភ័យខ្លាំងណាស់ពេលឭសម្រែកស្រែករួចបាត់ស្ងាត់សំឡេងរបស់ ថេយ៉ុង ទេីបទម្លាក់របស់របរនៅនឹងដៃចោល ប្រញាប់ស្ទុះឡេីងមកជាន់ខាងលេី។
«ចុងភៅតូច...»កំលោះសង្ហារវ័យ៣៧ឆ្នាំ បន្លឺសព្វនាម
កំលោះតូចស្រាលៗដែលខ្លួនបានដាក់ឲ្យកាលជួបគ្នាដំបូង។
កាយមាំដាក់បង្គុយចុះចោងហោងជាន់លេីកែងជើង លេីក
ដៃលូកក្រសោបថ្ពាល់ក្រពុំថ្នមៗ លួងលោមកុំឲ្យភ័យខ្លាច។«អ្ហឹ...អ្ហឺ...ថេយ៍ ខ្លាច»កែវភ្នែកភ្លឺថ្លា ដក់ដោយទឹកសន្សេីម
បាញ់តម្រង់ទៅរកទូរស័ព្ទដែលបែកខ្ទេចខ្ទីអស់ខុសពីសភាពដេីម រួចបន្លឺប្រាប់មនុស្សប្រុសចំពោះមុខទាំងសំឡេងញ័រៗថាខ្លួនពិតជាខ្លាចខ្លាំងណាស់។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!