មិនបង្អង់យូរ ថេយ៉ុង ក៏ស្ទុះរត់ទៅតាមពីក្រោយ ប៉ុន្តែ ជំហានខ្លីៗស្រាប់តែនឹងថ្កល់ គាំងលែងកម្រេីកបន្ទាប់ពី៖
ផាំងងងង....
«អត់ទេ!!!អ្ហឹកៗ មិនពិតទេ...មិនពិតទេ»កំលោះតូច ទន់ជង្គង់ដួលព្រូសលេីមាត់ផ្លូវម្ខាង ដែលនៅផ្លូវម្ខាងទៀតកំពុងតែមានគ្រោះថ្នាក់ចរាចរណ៍ រវាងឡានកុងតឺន័រ និង អ្នកដំណើរថ្មើរជើងដែលបានរត់គេចពីការដេញតាមរបស់
ក្មេងមុននេះ ហើយប្រាកដណាស់ ម្នាក់នោះ គឺជា ចន
ជុងហ្គុក។សំឡេងចលាចលបានបន្លឺឡើងពាសពេញដងផ្លូវសាធារណៈ បន្ទាប់ពីហេតុការណ៍ដ៏រន្ធត់នោះកេីតឡើងត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ សំឡេងឡានសារ៉េនបាន
ដាស់អ្នកដែលគេងលង់លក់នៅក្នុងភូមិគ្រឹះចន ឲ្យងេីប
ចេញមកមេីលទាំងភ័យស្លន់ស្លោ ហើយក្នុងនោះ រួមមាន
អង្គរក្សឈុតខ្មៅពីរនាក់ ដ្រាកឃិន រួមទាំងមេការយ៉ុងសា។«អ្នកប្រុស?អ្នកប្រុសថេយ៍!!!»ជំហានវែងៗដែល
ស្ទុះរត់សំដៅទៅរកដងផ្លូវម្ខាងទៀតដែលកំពុងតែមាន
គ្រោះថ្នាក់កេីតឡេីង ក៏ស្រាប់តែទច់ដំណើរ បោះជំហាន
ទៅមុខលែងរួចក្រោយក្រឡេកឃើញ ចុងភៅតូច សំណព្វ
ចិត្តចៅហ្វាយនាយខ្លួន កំពុងតែអង្គុយយំ លេីកដៃស្បិត
ទ្រូង ហាក់ដូចជាកំពុងតែស្ទះដង្ហើម។«អ្ហឹក...មិនពិតទេ អ្ហឹក មិនមែនពូទេ»
ដ្រាកឃិន កេីតការសង្ស័យឡើងភ្លាមៗ បន្ទាប់ពីឮ
ប្រយោគចុកឈាមចេញពីមាត់របស់ ថេយ៉ុង ទេីបបក់
ដៃជាសញ្ញាឲ្យមនុស្សក្រោមបង្គាប់ទៅមេីលហេតុការណ៍
មុន ចំណែកខ្លួននៅមេីលថែក្មេងដែលកំពុងតែយំរហូត
ស្ទះដង្ហើមនេះ។«សម្រួលអារម្មណ៍អ្នកប្រុស តាំងចិត្តឲ្យស្ងប់ ហេីយ
ដកដង្ហើមមួយៗណា»ថេយ៉ុង ព្យាយាមធ្វើតាមគេប្រាប់
រហូតបានធូរស្រាល ទេីបស្ទុះក្រោកបម្រុងនឹងរត់ទៅមេីល
ឲ្យច្បាស់នឹងភ្នែកថាជា ជុងហ្គុក ឫ អ្នកផ្សេង។ ប៉ុន្តែ គ្រាន់
តែងេីបបានបន្តិច ជេីងទាំងគូក៏ប្រែជាទន់ដួលព្រូសលេី
ថ្នល់ជាលេីកទី២។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!