បំពេរបេះដូង​omega​EP17:ក្មេង​គ្មាន​បេះដូង​ឫ

5.2K 339 1
                                    

«ក្លឹប​ជា​កន្លែង​រំសាយ​អារម្មណ៍​!ជួយ​ឲ្យ​ស្រស់​ស្រាយ​បាត់​
ទុក្ខ​កង្វល់​ តែ​ខ្ញុំ​ឆ្ងល់​ណាស់​ ហេតុ​អ្វី​ចូល​ក្លិប​មិន​សប្បាយចិត្ត​
ដូច​ជាពេលនៅជាមួយលោក?»
«ចេះ​និយាយ​ពាក្យ​ទាំង​អស់​នេះ​មក​ពីណា?អ្នក​ណាបង្រៀនហាស?»
«រស់នៅ​ជាមួយ​មនុស្ស​ប្រុស​កក់ក្តៅ​ ផ្អែម​ល្ហែម​ ត្រូវ​តែ
ចេះ​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ខ្លះ​ហើយ​ អូននិយាយត្រូវ
ទេ?»
«អូន?»
«យ៉េស​ប្ដី!!»





ជុងហ្គុក​ ផ្ទួន​ត្រង់​ពាក្យ​អូន​ ព្រោះ​ភ្លាមៗ​ពេក​ មាន​អារម្មណ៍​
ច្របូក​ច្របល់​ ពិបាក​ទទួល​យក​ ហេីយ​ក៏ចង់​បញ្ជា​ក់ឲ្យច្បាស់ថាត្រចៀក​របស់​គេមិនមាន​បញ្ហា​។

ត្រចៀក​គេនៅធម្មតា​ មិនមាន​បញ្ហា​ឡើយ​ ក្រោយ​ក្មេង​
កំពុង​តែឱប​ចង្កេះ​ខ្លួន​ពីក្រោយ​ឆ្លើយ​តបវិញ​យ៉ាងលឿន​
អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​គឺ​ ហៅគេប្ដី​ទៀត​ហើយ​។

«ហុឹស​!ឆ្កួត​!»មុខ​សង្ហា​បែរប្រសព្វមុខ​នឹង​មុខ​តូច​ច្រមិច​គួរឲ្យ​ចង់​ថេីប​គ្រញិច​ រួច​សេីច​ហុឹស​ៗ​ពោលឡេីងថាឆ្កួតពេញៗមាត់​ ទាំង​ដែល​នៅ​ក្នុង​ចិត្ត​រំភើប​ស្ទើរ​ហោះទៅហេីយ។

«ហើយ​ស្រឡាញ់​អត់ចុះ?»កំលោះ​តូច​ ធ្វើ​មុខ​ឃ្ជីឃ្យូត
ដាក់​ប្រុស​ចាស់​ សួរទៅគេ​ដោយ​សំឡេង​ស្រាល​ស្រទន់​បង្កប់​ដោយ​ភាព​ផ្អែមល្ហែម​។






«អត់!»មួយ​ម៉ាត់​យ៉ាង​ខ្លី​ តែក៏អាចធ្វេីឲ្យ​អ្នក​ដែលញញឹម
ស្រស់​មុននេះ​ប្រែទៅ​ជា​ស្រទន់​ក្រៀម​ស្វិត​វិញ​ភ្លាម​ៗ​។
អន់ចិត្ត​ណាស់​ ខំហៅ​ប្ដីផង​ និយាយ​ភាសា​ស្នេហា​អូនបង
ផង​ គេនៅតែមេីលមិនឃេីញពីតម្លៃ​ទៀត​ ហឺយ!!!គីម​
ថេយ៉ុង​ អ្ហេីយ​!​ កាត់​ចិត្ត​ទៅ។

«អ្ហឹស​...ថយឲ្យ​ឆ្ងាយ​ទៅ!»ខឹងគេ​ឆ្លើយ​ថាអត់ស្រឡាញ់
ដៃស្រឡូនក៏រុញ​ខ្នង​មាំធំឌាំង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន​ប្រហែល​
ពីរ​ចំអាម​ ស្រប​បបូរ​មាត់​ស្រែក​ដេញ​មិនឈប់។

«លេងដេញ​ផង​ហេស?»
«អឺ..ដេញ​!ឆាប់​ចេញឲ្យ​ផុតៗទៅ!!»ជុងហ្គុក​ ធ្វើ​ជា​ញាក់​
ស្មា​បែប​មិនខ្វល់​ រួច​បោះ​ជំហាន​ដេីរចេញពី​បន្ទប់​អ្នក​ជំងឺ​






បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now