«ចុះគ្រឿងពេជ្រមួយឈុតនោះវិញ ពេញចិត្តទេ?»តារា
ម៉ូដែលបន្ទាប់ទៀតក៏ ដេីរចេញមកអួតរាង ចាយសម្រស់ បង្ហាញរបស់មានតម្លៃនៅលេីខ្លួនដោយមាន ខ្សែក ចិញ្ចៀន ក្រវិល រួមទាំងកងដៃមួយគូ។«របស់ស្អាត តែតម្លៃថោកពេក ប្រៀបមិនបាននឹងខ្សែ
អង្កាំមួយខ្សែនៅលេីចង្កេះដែលប្ដីខ្ញុំផ្ដល់ឲ្យបន្តិចបន្តួចផង»
«ប្ដី??»
«ហ្អឹម...ប្ដី!ស្គាល់លោកចន ម្ចាស់កម្មវិធីនេះទេ? គាត់ជា
ប្ដីខ្ញុំ»កំលោះតូច សំនួនពាក្យប្ដី លេីកចិញ្ចេីម វ៉ៃក្រសែភ្នែក
អួតអាងទៅកាន់មនុស្សប្រុសចំពោះមុខ។ មនុស្សអំណួត
ដូចកំពូលព្រាននារី តណ្ហាក្រាស់ ម្នាក់នេះ ទាល់តែប៉ះ
ក្មេងច្រឡឺម សម្ដីចាក់ទឹកមិនលិចដូច គីម ថេយ៉ុង ទេីប
អាចនិយាយបង្ក្រាបឲ្យបាក់មុខបាន។«ហឺយ...ពេលប្រពន្ធក្មេងដេីរអួតប្រាប់គេថាខ្លួនជាប្ដី
បែបនេះ មានអារម្មណ៍ក្ដុកក្ដួលណាស់!»កំពុងតែអួតពី
ប្ដីសុខៗ មិនដឹងជាប្រុសចាស់មកឈរពីក្រោយខ្នងតាំង
ពីពេលណា ជាហេតុនាំឲ្យ កំលោះតូច ភ្ញាក់ព្រើត លេីក
ដៃខ្ទប់មុខ អៀនមិនស្ទេីរ។ លោកអ្ហេីយ...! មិនអៀន មាន
តែចម្លែក ព្រោះសុខៗក៏ដេីរអួតប្រាប់អ្នកដទៃថា ជុងហ្គុក
ជាប្ដី អ្វីដែលកាន់តែអាម៉ាស់ គឺម្ចាស់ឈ្មោះតាមទាន់!។«លោ...លោកចន?»ម៉ាយ៍ ប្រុសសង្ហា សម្ដីផ្អែម កំពូល
ព្រាននារី បន្លឺហៅឈ្មោះ អ្នកជំនួញគ្រឿងពេជ្រដ៏ល្បី
ល្បាញ ទាំងស្រឡាំងកាំងបែបមិនគួរឲ្យជឿ។ សម្ដីក្មេង
ប្រុសដែលខ្លួនអូសក្រឡារកញ៉ែ ចង់យកមកចិញ្ចឹមធ្វើជា
ប្រុសកំណាន់ គឺជាការពិតឫ?«ខានជួបគ្នាយូរហេីយ លោកម៉ាយ៍»ជុងហ្គុក ធ្វើជានិយាយរាក់ទាក់ទៅកាន់សត្រូវបេះដូង ក្នុងនាមជាម្ចាស់កម្មវិធី។ ទោះបី មិនពេញចិត្តនូវវត្តមានរបស់គេ ក៏មិនត្រូវខ្វះការគួរសមចំពោះភ្ញៀវដែរ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!