«ខ្ញុំចង់ស្លាប់!»ជុងហ្គុក បន្លឺសំឡេងតិចៗសឹងតែអស់ខ្យល់
ព្រោះហត់នឹងចរិតក្មេងម្នាក់នេះខ្លាំងពេក មុននឹងទាញ
ចង្កឹះមកចាប់គីមឈីញុំា តែក៏ត្រូវព្រួសចេញមកវិញអស់
បន្ទាប់ពីឭប្រយោគរបស់ចុងភៅតូច៖«មិនអាចស្លាប់បានទេលោក! ព្រោះមានតែលោកទេ
ដែលស័ក្ដិសមធ្វើជា sugar daddy របស់ខ្ញុំ!»មិនមែន
ចេះតែនិយាយឲ្យរួចពីមាត់នោះទេ ព្រោះស្ដាប់សម្ដីរបស់ យ៉ុងគី ហេីយ សម្លឹងឃើញតែមនុស្សម្នាក់ប៉ុណ្ណោះដែលមានគុណសម្បត្តិស័ក្ដិសមធ្វើជា surga daddy របស់
ខ្លួន ព្រោះ ជុងហ្គុក មានលក្ខណៈសម្បត្តិគ្រប់យ៉ាង មិន
ថាវ័យចំណាស់បន្តិចតែសង្ហាខាបព្រលឹង មានលុយច្រើន
មានអង្គរក្ស អ្នកបម្រើ ច្រើនមិនខ្វះ។ ចរិតមុឹងម៉ាត់ ផ្ដាច់ការ កាចបន្តិចតែក៏មានហេតុផល គួរឲ្យចាប់អារម្មណ៍
ណាស់។«មុខដូចខ្លាឃ្មុំផែនដា ចរិតសស្លាក់សស្លេីតចាប់មិនឈ្នះ សម្ដីចាក់ទឹកមិនលិច កេីតគ្រប់ខែផងក៏មិនដឹង ហេីយមកចង់បានខ្ញុំធ្វើជា surga daddy ?»លូកទាញក្រដាសមក
ជូតមាត់បន្តិច កំលោះចាស់វ័យ៣៧ឆ្នាំ ក៏ចាប់ផ្តើមបាញ់ ថេយ៉ុង ឲ្យស្ពឹកមុខព្រោះតែពាក្យសម្ដីឥតគម្របរបស់គេ។«ផាំងងងង!!!»
«គិតថាខ្ញុំចង់បានមនុស្សដូចលោកមកធ្វើជា surga daddy ហេ្អស? ច្រឡំធំហេីយលោក មុននេះ ខ្ញុំគ្រាន់តែ
និយាយយកចិត្តដេីម្បីកុំឲ្យលោកចង់ស្លាប់ប៉ុណ្ណោះ ព្រោះ
បេីលោកស្លាប់បាត់ បានអ្នកណាបេីកប្រាក់ខែពាន់ៗឲ្យខ្ញុំ?»កំលោះតូច ទះតុមួយដៃផាំង រួចព្យាយាមកែប្រែ
ស្ថានការណ៏ឲ្យល្អប្រសើរជាងមុន ប្រសិនបេីមិននិយាយ
បែបនេះទេ គ្មានមុខឯណាសម្លឹងតទល់ជាមួយមនុស្ស
ប្រុសម្នាក់នេះទៀតទេ អាម៉ាស់មុខណាស់លោកអេីយ
គេដៀលស្រស់ៗតែម្ដង។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!