«ពុទ្ធោ!ប្រពន្ធដ៏កំសត់របស់បង»មិនគួរណាប្រពន្ធរបស់គេធ្លាក់ដល់ដំណាក់កាលនេះសោះ។ អាណិតប្រពន្ធ
ឡេីងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនទៅហេីយ។«អួ៎យ!!!ចាញ់កូនឃ្លានទ្រូងប្ដី»អាល្អិតក្បាលខូចធ្វើ
ជាលេីកដៃឈ្លីក្បាលព្រោះតែវិលមុខចង់ក្អួត ហើយខណៈនោះក៏ផ្ដេកក្បាលននៀលលេីដេីមទ្រូងហាប់ណែន ហើយថេីបសឺតៗហាក់ដូចជាចាញ់កូនឃ្លានទ្រូងប្ដីពិតមែន។«ឃ្លានទ្រូងប្ដីខ្លួនឯងសោះទៅបន្ទោសកូន!ក្មេងក្បាល
ខូច!»ជុងហ្គុក ចាប់គ្រញិចថ្ពាល់ប្រពន្ធតូចតាមអារម្មណ៍
គ្រឺតក្នាញ់ គ្រញិចហេីយក៏ថេីប ថេីបហេីយក៏គ្រញិចទាល់
តែអ្នកដែលត្រូវគេថេីបញិច ថប់ដង្ហើមស្ទេីរស្ទះ។«អ្ហ៎យ...លែងអូនប្រយ័ត្នដាច់ដង្ហើមកូនចាបតូចៗរបស់
ពូនៅក្នុងពោះអូនណា៎!»សម្ដីរបស់នាយល្អិត ធ្វើឲ្យអ្នកដែលវក់វីជាមួយនឹងការថេីបញិចប្រពន្ធមុននេះ ស្រាប់តែនៅស្ងៀមទ្រឹង រួចដកមុខចេញពីកញ្ចឹងកសខ្ចីហេីយ
ងាកទៅមេីលដុំកំពកនៅក្នុងពោះប្រពន្ធទាំងភ្នែកឡេុមឡាម។«ជំងឺអូនខ្លាំងក្លាណាស់ថេយ៍ បងត្រូវតែយកអូនទៅ
ឲ្យគេស្ដោះផ្លុំឥឡូវនេះទេីបបាន!»គេពោលឡេីងម៉ាត់ៗច្បាស់ៗ បញ្ជាក់ថាបន្តិចទៀតនេះ គេនឹងយកប្រពន្ធក្មេងទៅឲ្យគ្រូបុរាណកូរ៉េមេីល និង ផ្ដោះផ្លុំបណ្ដេញគ្រោះ
ចង្រៃចេញពិតមែន ពុំបានលេងសេីចឡេីយ។«ពុទ្ធោអើយប្ដីសម្លាញ់!ដេញចេញពីភូមិគ្រឹះមិនទាន់
បានមួយថ្ងៃផង ក្លាយជាមនុស្សឡប់សតិបាត់ទៅហេីយ!
វាជាកំហុសអូន បេីអូនមិនដេញពូចេញ ពូក៏មិនក្លាយជា
បែបនេះ»កែវភ្នែកភ្លឺថ្លាគួរជាទីគាប់ចិន្ដារបស់មនុស្សគ្រប់គ្នា
ស្រាប់តែរលីងរលោងហៀបនឹងហូរទឹកនេត្រាក៏ព្រោះ
តែអាណិតប្ដីចាស់ពន់ពេក។ ដេញចេញពីភូមិគ្រឹះមិនដល់
មួយថ្ងៃផង ពេលមកវិញក៏ខុសប្លែកទាំងកាយវិការ និង
ពាក្យសម្ដី ថែមទាំងជឿលេីគ្រូបុរាណកូរ៉េទៀតផង
ទាំងដែលពីមុនគេជាមនុស្សម្នាក់ដែលមិនជឿលេីអបិយជំនឿទាល់តែសោះ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!