«Appa មិនមែនសត្វទេ កុំញុំារបស់សត្វអី»មួយប្រយោគ
នេះ ទប់កំហឹងនាយតូចលែងបានហេីយ ទេីបងេីបឈរ
ទះតុមួយដៃផាំង។«ផាំងងងង!!!បេីសិនជាអាចខ្ញុំនឹងចាប់ចាបឈ្មោលយកមក
បោចរោមចេញឲ្យស្អាត ហើយប្រឡាក់អំបិលម្ទេស រួច
យកទៅអាំងឲ្យក្រៀម ទុកញុំាតកូនតចៅតែម្ដង ហុឹស!»«ដាច់ចិត្តដែររឺ? មិនខ្លាចត្រូវគេនិយាយដេីមថាជាកូនចាប
មេម៉ាយ សុីសាច់ប្ដីខ្លួនឯងទេហេ៎ស?»អ្នកដែលអង្គុយស្ងៀមស្ងាត់ចាំស្ដាប់ ថេយ៉ុង និង យ៉ុងគី និយាយគ្នាមួយ
សន្ទុះ ក៏ចាប់ផ្ដើមបន្លឺសំឡេងមាំយ៉ាងមានអំណាច ប៉ុន្តែមិនមែនប្រកបដោយភាពមុឹងម៉ាត់ ផ្ដាច់ការនោះទេ តែជាសម្ដីដែលស្ដាប់ឮហេីយ ហួសចិត្ត ចង់តែរត់ចូលឡានឲ្យងាប់បាត់ៗ។«សុខចិត្តម៉េម៉ាយឲ្យតែបានសុីសាច់អាចាបឈ្មោលអង្គុយ
ក្បែរៗនេះ»អ្នកណាល្ងង់ចង់កូនចាបមេម៉ាយលោកអេី្ហយ
បេីចាបឈ្មោល សង្ហាក៏សង្ហា មានក៏មាន ថែមទាំងពូកែ
មេីលថែថ្នាក់ថ្នមទៀត ដែលមានហារឡេីងថាសុខចិត្តម៉េម៉ាយ គ្រាន់តែពាក្យនិយាយដេីម្បីឈ្នះមួយគ្រាប៉ុណ្ណោះ។«យ៉ា!ចុងភៅតូច លេងសុទ្ធតែអាផងហេ៎ស?»
«មានបានហៅលោកអាឯណា?ខ្ញុំថាឲ្យចាបឈ្មោលរបស់ខ្ញុំតេី ចាំបាច់រេីសដាក់ខ្លួន ហើយខឹងធ្វេីអ្វី ហឹម?»ថេយ៉ុង និយាយស្ទើរតែដូចអ្វីដែល ជុងហ្គុក បាននិយាយ
នៅក្នុងបន្ទប់ ជាហេតុធ្វើឲ្យគេស្ដាប់ឭហេីយ សង្គ្រឺតធ្មេញ
ក្នាញ់ពេកក្រៃ ចង់តែចាប់វ៉ៃឲ្យបែកគូទ។«យ៉ុងគី ដែលស្ដាប់រឿងនិទាន កូនចាបពូកែង៉ក់ងរទេ?»
គេងាកមុខចេញ ឈប់ជ្រលក់មាត់ឈ្លោះប្រកែកជាមួយ
ក្មេង ទេីបបែរទៅនិយាយជាមួយ អាល្អិត អង្គុយក្បែរដែល
កំពុងតែញាត់បាយឆា ញុំាឡេីងលិចភ្នែកម្ដង។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!