EP37:មិន​ពិត​ទេ...

4.5K 324 14
                                    

     «ពូនឹង​បាន​ដូច​បំណង​ ប្រសិន​ជា​ពូសង​អូន​រួច​រាល់​ទាំង​
ដេីម​ទាំង​ការ​»
     «អូន​ចង់​បាន​អ្វី​?»
     «ប្រគល់​គ្រប់យ៉ាង​ដែល​ពូមានមកឲ្យ​អូន​ ហើយ​ត្រូវ​
ដេីរចេញ​តែ​ខ្លួន​ទទេ​​! ទៅរស់​នៅ​តែ​ម្នាក់ឯង​នៅ​ក្នុង​បន្ទប់​ជួល​ដូច​ដែល​អូន​ធ្លាប់​​ធ្វើ​​! ពូ​ត្រូវ​ធ្វើ​ការ​ រកលុយ​ឲ្យ​បាន​ច្រើន​ ដេីម្បី​មក​ដណ្ដឹង​អូន​ បេី​ពូ​យឺតយ៉ាវ​ អូន​នឹង​ជ្រើស
រើស​អ្នក​ផ្សេង​!»
     «បង​យល់​ព្រម​ ត្រូវ​ការ​ឲ្យ​ដេីរចេញ​ពេលនេះ​ទេ?»
     «ពូ!!!»កំលោះ​តូច​ សង្កត់​សំឡេង​បន្លឺ​សព្វនាម​របស់​


ជុងហ្គុក​ ទាំង​អារម្មណ៍​ខឹង​លាយឡំ​នឹង​អារម្មណ៍​រំភើប​។
ហេតុអ្វី​គេតែងតែ​ផ្ដល់​ឲ្យ​គ្រប់​យ៉ាង​ដែល​ខ្លួន​ត្រូវ​ការ​ ដោយ​
គ្មាន​សូម្បី​តែ​ពាក្យ​ប្រកែក​ឫ​សួរនាំ​?​ លះបង់​ច្រើន​ពេក​ហើយ​ ប៉ុន្តែ​វាមិនអាច​ស្រោច​ស្រង់​ចិត្ត​ដែល​ឈឺ​ឲ្យ​មកដូច
ដេីម​វិញ​បាន​ឡើយ​។

     កាយសង្ហា​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ ដោះ​នាឡិកា​
ចិញ្ចៀន​ ព្រម​ទាំង​ខ្សែ​ក​ដែល​ពាក់​ជាប់​នឹង​ខ្លួន​ យក​ទៅ
ដាក់​ក្នុង​បាតដៃ​របស់​ ថេយ៉ុង​ រួច​ងេីប​ឈរ​អស់​កម្ពស់​សំដៅ​
ទៅរក​ថត​ទុក​ ទាញ​យក​ឯកសារ​ជា​ច្រើន​មក​សុីញ៉េ​ ប្រគល់​
គ្រប់យ៉ាង​ដែល​ខ្លួន​មាន​ឲ្យ​ទៅ​មនុស្ស​ជា​ទី​ស្រឡាញ់​។

     «លុយ​ ឡាន​ ភូមិគ្រឹះ​ និង​ របស់​របរ​គ្រប់យ៉ាង​ដែល​
ជា​របស់​បង​ ពេល​នេះ​ក្លាយ​ជា​របស់​អូន​ហើយ​ ចំណែក​
បណ្ដាំ​មរតក​ បងនឹង​ឲ្យ​មេធាវី​ចាត់ចែង​នៅ​ថ្ងៃ​ស្អែក​ អូន​
កុំ​បារម្ភ​អី​»

     «អ្ហឹក​ៗ»អួល​ណែន​ពេញ​ប្រអប់​ទ្រូង​ រកនឹង​ហា​បរិយាយ​ពី​អារម្មណ៍​ពេល​នេះមិនបាន។ បាន​ត្រឹម​តែ​ ឈរ
យំ​ដង្ហក់​ សម្លឹង​មេីល​ទៅ​កាន់​បុរស​ជា​ទី​ស្រឡាញ់​ទាំង​
អារម្មណ៍​រំជើបរំជួល​ និង​ ស្ដាយ​ក្រោយ​ក្នុង​ពេល​តែមួយ​។ គេ​ធ្វើ​ដូច​ការ​ស្នើសុំ​របស់​ខ្លួន​ពិត​មែន​ គេ​មិន​បាន​កុហក​
បន្តិច​ទៀត​គេនឹង​ចាកចេញ​ទៅ​ បន្តិច​ទៀត​ក្មេង​ម្នាក់​នេះ
នឹង​យំ​នឹក​គេ​រហូត​ធ្លាយ​ទ្រូង​ស្លាប់​។

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now