«ឈប់សិនថេយ៉ុង!ឯងសុំទោសអ្នកណា?»
«កូន...សុំទោសដែលមេីលថែពួកគេមិនបានល្អ សុំ
ទោសចំពោះការធ្វេសប្រហែសមួយនេះ»
«សុំទោសធ្វើអី?កូនរបស់ឯងមានបានកេីតអ្វីឯណា?
គ្នានៅធម្មតាតេី!»ស្ដាប់ពាក្យបកស្រាយរបស់ ម៉ាយូមិ
ចប់ កែវភ្នែកមុតស្រួចដក់ដោយទឹកនេត្រាមុននេះ ស្រាប់
តែចោលសម្លឹងទៅរកអ្នកដែលឈរក្រព័ទ្ធដៃឱបដេីមទ្រូង
មេីលមកខ្លួនវិញទាំងស្នាមញញឹមសមចិត្ត។
«ពូកុហកអូនធ្វេីអី?»កំលោះតូច ដាក់សំណួរសួរទៅ
កាន់មនុស្សមាឌធំទាំងកែវភ្នែករលីងរលោងលាយឡំអារម្មណ៍រំភើបចិត្តដែលកូនៗមិនបានកេីតអ្វីឡេីង និង អារម្មណ៍ខូចចិត្តដែលត្រូវបានប្ដីកុហក។ គិតថា សប្បាយ
លេងណាស់មែនទេ?ដឹងថាក្មេងម្នាក់នេះមានអារម្មណ៍
បែបណាទេមុននេះ? វាសឹងតែយកកាំបិតចាក់សម្លាប់ខ្លួន
ដេីម្បីទៅតាមរស់កំដរកូនៗភ្លោះទាំងបីទៅហេីយ។«មនុស្សក្បាលរឹងដូចអូនកុហកឲ្យដេកយំប្រាំពីរយប់
ប្រាំពីរថ្ងៃទេីបសម!»ស្ដាប់ចម្លើយគេចុះ ស្ដាប់ចុះ ស្ដាប់
ឮហើយចង់តែយកអង្កត់អុសជាប់ភ្លេីងចោលរំលងក្បាល!។«ជឿថាអូនវ៉ៃពូទាំងដៃជាប់សេរ៉ូមទេ?»សំណួរ
របស់ ថេយ៉ុង ធ្វេីឲ្យអ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់ខ្ទប់
មាត់សេីចដោយហាមមិនបាន ប៉ុន្តែក៏នៅតែឈរខាងនាយ
តូច ដោយជួយចូកជួយចែវឲ្យដល់ត្រេីយ។«ពួកយើងទៅសិនហើយ ខ្លាចខ្ទាតឈាមចំ»មិននិយាយតែមាត់ ដ្រាកឃិន ក៏បោះជំហានដេីរចេញទៅបាត់
ដោយមាន ណានី និងប្ដីប្រពន្ធចុងភៅដែលទេីបតែរៀប
ការថ្មីថ្មោងបន្ទប់ពីមានរឿងល្អក់កករកាលពីប៉ុន្មានខែមុន នៅក្នុងកម្មវិធីសម្ភោធគ្រឿងពេជ្រដាក់ឲ្យបេីកដំណើរការ
របស់អ្នកជំនួញវ័យ៣៧ឆ្នាំ ចន ជុងហ្គុក នៅឯទីក្រុងហុងកុង ដេីរតាមពីក្រោយ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!