ឡានទំនើបម៉ាកBMWពណ៌ខ្មៅរលោងស្រិលស៊េរីចុង
ក្រោយគេបង្អស់ឈប់ចតខាងមុខសណ្ឋាគារភ្លាម មនុស្ស
ស្រីស្លៀកឈុតពណ៌សវាលក្លៀក ចោមពុង បេីកបង្ហាញដេីមទ្រូងធំទ្រលុកទ្រលន់រត់ហេសម្ដៅទៅរកអ្នកដែល
បីក្មេងចេញពីឡានភ្លែត។
«ជុងហ្គុក!!!ខ្ញុំនឹកលោកណាស់»
«កុំស្រែកឭពេក! កូនចាបតូចរបស់ខ្ញុំកំពុងតែគេង នាងមិន
ឃេីញទេហេ៎ស!?»ជុងហ្គុក ស្ដីបន្ទោសឲ្យនាងទាំងមុខ
ក្រញូវ មានអារម្មណ៍មិនល្អទាល់តែសោះ ពេលដែលនៅ
សុខៗក៏មានមនុស្សមករំខានដំណេកមនុស្សរបស់គេបែប
នេះ។ស្រីស្អាត វ៉ាយូរ៉ា ជាកូនកាត់កូរ៉េ-ជប៉ុន ប៉ុន្តែសព្វថ្ងៃនាង
មករស់នៅទីក្រុងហុងកុងជាមួយឪពុករបស់នាងដែលជា
អ្នកជំនួញគ្រឿងពេជ្រដ៏ធំនៅទីនេះ ចំណែកនាង និង ជុង
ហ្គុក ស្គាល់គ្នាក៏ដោយសារតែគេជាដៃគូសហការរបស់
លោកប៉ានាងប៉ុណ្ណោះ មិនមែនជាអ្នកជិតស្និទ្ធគ្នាណាស់
ណានោះទេ ប៉ុន្ដែក្មេងស្រីវ័យ២៤ឆ្នាំរូបនេះ ព្យាយាម
ចូលជិត និង បង្ហាញគ្រប់គ្នាថា ជុងហ្គុក ជារបស់នាង ទាំង
ដែលគេមិនសូម្បីធ្លាប់សម្លឹងមុខនាងចំផង។កែវភ្នែកមុតស្រួចបង្កប់ដោយភាពច្រណែនឈ្នានីសបាញ់
តម្រង់ទៅក្មេងដែលស្ថិតក្នុងប្រអប់ដៃមនុស្សប្រុសដែលនាងតែងតែប្រាថ្នាចង់ឲ្យម្ចាស់វាថ្នាក់ថ្នម ទាំងក្នុងទ្រូងក្ដៅដូចភ្លេីងឆេះរាប់ពាន់អង្សា។ នាងទាំងសម្លក់សម្លឹង ទាំងស្អប់ ទាំងពេបមាត់ជ្រេញដាក់អ្នកដែលគេងលក់មិនដឹងខ្យល់អ្វីរហូតទាល់តែ ជុងហ្គុក ដេីរចូលក្នុងជណ្ដើរយន្តប្រអប់ចុចប៊ូតុងទៅជាន់ខាងលេីផុតបាត់។«អាក្មេងចង្រៃ!!!»អ្នកណាមិនខឹង?មនុស្សបែកគ្នារាប់ឆ្នាំ
ខំមកចាំទទួលតាំងពីព្រឹកព្រហាម តែបែរជាមិនអាចសូម្បី
តែឱបឫចូលក្បែរ។ គ្រប់យ៉ាង ព្រោះតែអាក្មេងមុខស្លេកៗ
នោះទាំងអស់!។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!