«៣៧ឆ្នាំហើយ បងមិនដែលមានអារម្មណ៍ជាមួយស្រីណា
ដូចអូនទេ ៣៧ឆ្នាំទៅមុខទៀត បងក៏នៅតែប៉ុណ្ណឹង!នៅ
តែស្រឡាញ់អូន ព្រោះអូនតែម្នាក់គតជាមនុស្សដែលបង
រង់ចាំរហូតមកស្ទេីរតែពាក់កណ្ដាលជីវិត!ទៅហុងកុងជា
មួយបងណា៎»ជុងហ្គុក ក្រសោបដៃស្រឡូនរលាក់តិចៗ បបួលទៅកន្លែងឆ្ងាយសែនឆ្ងាយជាមួយ ចំណែកអ្នកដែល
ត្រូវគេបបួល មិនបង្អង់យូរ ឆ្លើយយល់ព្រមយ៉ាងលឿន។«អូនអូខេស្រាប់ហេីយប្ដី!»កំលោះតូច ឆ្លេីយយល់ព្រមរួច
ទេីបស្ងាត់មាត់បន្តិច សញ្ជឹងគិតដល់ណាក៏មិនដឹង ពេល
ទាញស្មារតីបានមកវិញក៏ចាប់ផ្ដើមនិយាយ៖«អូនទៅចុះ...យ៉ុងគី គេទៅជាមួយពួកយើងដែរទេ?»ត្រ
បកភ្នែកកម្រាស់ពីរជាន់បេីកបិទព្រិចៗដាក់ចំពោះមុខប្រុស
សង្ហា យ៉ាងគួរឲ្យស្រឡាញ់។«ក្រែង យ៉ុងគី ជាកូនអ្នកជិតខាងរបស់អូន គេមិនចាំបាច់
ទៅជាមួយពួកយើងទេ»ជុងហ្គុក ដេញជេីងក្មេងដោយធ្វើជានិយាយថា យ៉ុងគី ជាកូនអ្នកជិតខាង ធ្វើបែបនេះ ព្រោះ
ចង់ឲ្យក្មេងព្រមខ្ជាក់ការពិតចេញមកដោយខ្លួនឯង គ្មាន
ការបង្ខិតបង្ខំពីគេឫអ្នកណាផ្សេងទៀត។«អឹ...គឺ...គឺគេកូនអ្នកជិតខាងក៏ពិតមែន តែគេស្និតស្នាល
ជាមួយអូនណាស់ ពូក៏ដឹង សូម្បីតែពេលគេងក៏គេរត់មក
គេងជាមួយអូនដែរ គេទម្លាប់ទៅហេីយ បេីអត់អូន គេ
គេងមិនលក់ទេ»ថេយ៉ុង ព្យាយាមកុហកទាំងភ្នែករេសម្លឹងមេីលអ្វីផ្សេងគេចវេសពីក្រសែភ្នែកពិឃាដដែលបាញ់មក
រកខ្លួនគួរយ៉ាងឲ្យខ្លាច មេីលទៅលេីកនេះ ពិបាកកុហក និង នាំយ៉ុងគី ទៅហុងកុងជាមួយណាស់។«កូនអ្នកជិតខាងម្នាក់នេះដូចជាសុីជម្រៅជាមួយអូនហួស
ពីសាច់ឈាមដទៃទៅទៀត»ត្រឹមជាកូនអ្នកជិតខាង តែអាចយកមកគេងនៅភូមិគ្រឹះស្ទេីរតែមួយខែទល់មួយខែ ឥឡូវចង់យកទៅហុងកុងតាមទៀត ជាកូនអ្នកជិតខាងពិតឫអត់?និយាយចេញមកដូចមិនទំនងសោះ។
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!