«ស្អប់ទៅ!ស្អប់ឲ្យសមនឹងចិត្តពូទៅ យេីងនឹងមិនបាច់
ស្រឡាញ់គ្នាទៀត ធ្វើជាអ្នកដទៃល្អស្រាប់ហើយ!!»
«បេីល្អ ចាំបាច់យំធ្វើអ្វី?»
«អូនយំ ព្រោះអូនកំពុងតែចាប់ផ្ដើមស្អប់ពូហើយ!»
«អ្ហឹម...»បបូរមាត់តូចច្រមិច និយាយឌឺដងផ្លែផ្កាមុន
នេះ ត្រូវបិតភ្ជាប់ដោយបបូរមាត់មាត់សិចស៊ីរបស់មនុស្ស
ចិត្តក្ដៅ។ គេក្ដៅ ក្ដៅខ្លាំងណាស់ ក្ដៅហើយក៏ខឹង ខឹងដែលក្មេងបោះពាក្យសម្ដីស្អប់ខ្ពើមមកកាន់គេ ទាំងដែលគេ
មិនដែលសូម្បីតែគិតថាស្អប់។
«អ្ហឹស...!! គួរឲ្យស្អប់ខ្ពើមបំផុត!»
«អ្ហឹម...ផ្អែម»ជុងហ្គុក ជញ្ជក់មាត់ សរសើរពីរសជាតិដ៏ផ្អែមឆ្ងាញ់
ចេញពីក្រអូបមាត់ មនុស្សដែលពោលថាស្អប់ខ្លួនពេញៗ
មាត់ ជាហេតុធ្វេីឲ្យអ្នកម្ខាងទៀតកាន់តែខឹង ញ័រអស់មួយ
តួខ្លួន។«........»កែវភ្នែកមុតស្រួច សម្លឹងមេីលមនុស្សប្រុសចំពោះមុខដោយក្រសែភ្នែកមួយពិបាកស្មានបំផុត។ ទោះបី
ជុងហ្គុក ជាមនុស្សប្រុសមានអាយុច្រើន មានបទពិសោធន៍ក្រាស់ក្រែល ក៏នៅតែមិនអាចវាស់ជម្រៅចិត្តបាន។«ខឹងបងឫ?»ជុងហ្គុក បន្ទន់សំឡេង សួរសំណួរដ៏សែនល្ងង់ខ្លៅទៅកាន់នាយតូច។ គេដឹងថា ថេយ៉ុង កំពុងខឹង តែក៏នៅតែសួរ សួរឲ្យកាន់តែខឹងខ្លាំងទ្វេដង រហូតលេីកដៃវាត់ម្ចាស់សំណួរមួយទំហឹង តាមអារម្មណ៍ខឹងស្អប់នាពេលនេះ៖
ផ្លាច់....!!!
«អូនកេីតអ្វី?»ផ្ទៃមុខសង្ហា ប្រែជាក្រហមងាំងដោយ
ស្នាដៃមនុស្សជាទីស្រឡាញ់ បែរប្រសព្វនឹងផ្ទៃមុខតូចច្រមិច បន្លឺសំណួរទៅកាន់នាយតូចទាំងមិនយល់។ កេីតអ្វី?ហេតុអ្វីនិយាយលេងសេីចតិចតួច ខឹងខ្លាំងយ៉ាងនេះ?ធម្មតាគេញ៉ោះញ៉ងខ្លាំងជាងនេះទៅទៀត តែមិនជាថ្វីផង។ ហេតុអ្វី ពេលនេះ ហ៊ានលេីកដៃទះកំផ្លៀងគេ?
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!