បំពេរបេះដូង​omega EP13:ក្រអូប​ផ្អែម​

5.5K 354 1
                                    

«ធ្វើ​ម្ដេច​ទេីប​លោក​ព្រម​ស្ដាប់​ការ​បក​ស្រាយ​របស់​ខ្ញុំ​?»
«មិន​បាច់​ធ្វើ​អ្វី​ទាំងអស់​ ឆាប់​ចេញទៅ​ ខ្ញុំ​ចង់​សម្រាក​!»
ទទួល​បាន​ការដេញ​ពី​ម្ចាស់​បន្ទប់​ច្រេីន​ដងពេក​ កំលោះ​តូច​
ក៏ព្រមចេញទៅ​ ប៉ុន្តែ​ដេីរបាន​ប៉ុន្មាន​ជំហាន​ ក៏បែរក្រោយ
ស្ទុះ​រត់ទៅចំទេីតជេីង​ក្រសោប​មុខ​សង្ហា​ខាប​ព្រលឹង​ឲ្យ​ទាប
បន្តិច​មុននឹងងេីយ​បឺត​ជញ្ជក់​បបូរមាត់​មាន​មន្ត​ស្នេហ៍​ទាំង​
ប្រផុតប្រផើយ​ មួយ​សន្ទុះ​ក្រោយ​ទេីប​ដកចេញ​។
«ប៉ុណ្ណឹង​ត្រជាក់​ចិត្ត​ហើយ​នៅ?»
«ចង់​និយាយ​អ្វី​ក៏ប្រញាប់និយាយ​មក​ ប្រយ័ត្ន​ចិត្ត​ខ្ញុំ​ក្ដៅ​​ម្ដង​ទៀត!»






កាយសង្ហា​ដាក់​បង្គុយ​ចុះ​លេីចុងពូក​ បែរមុខ​សម្លឹង​ទៅបង្អួត
មេីលពន្លឺ​ព្រះ​ចន្ទ​នាពេលរាត្រី​ ក្ដោប​ដៃចូលក្នុង​ទ្រូង​ទាំង​
មុខ​មាំមិនរសាយ​ គេចវេស​ពីការ​រំជើបរំជួល​ព្រោះ​តែត្រូវ​
ក្មេង​ខ្លះ​ស្ទុះ​មក​បឺតមាត់​អម្បាញ់មិញ​។

កំលោះ​តូច​ ឈរ​ស្ងៀម​មួយ​សន្ទុះ​ ទេីបឡេីងទៅលេីពូក
ចូល​អង្គុយ​ក្នុង​ប្រឡោះ​ជេីង​មាំ​របស់​ជុងហ្គុក​ ទាំង​មុខ​ក្រាស់​
ម្ចាស់​សមី​ខ្លួន​ដេញ​ ក៏មិនព្រមចុះ​ ហើយ​នៅទីបំផុត​ក៏បាន
អង្គុយ​សមបំណង​ពិតមែន​។

«លោក​អ៊ំ​ តាម​ខ្ញុំ​ទៅក្លឹបមែនទេ?»កំលោះ​តូច​ មិនបានបក
ស្រាយ​ពីរឿងហេតុដែលប្រុសចាស់កំពុងតែយល់ច្រឡំ
បែរជាសួរសំណួរទៅកាន់គេទៅវិញ​ ថែ​មទាំងហៅគេថា
លោកអ៊ំ​ ទៀតផង​ បែបចង់ត្រូវថ្នាំ​ខ្លាំង​ទៀត​ហេីយ​។






«កុំមកហៅអ៊ំ!ហើយ​កុំមកសួរ!ឆាប់​បកស្រាយ​មក​ មុននឹង​
ខ្ញុំ​ចាប់​បោះ​ចេញទៅក្រៅ​បន្ទប់​វិញ​!»មុខមាំ​ធម្មតា​ប្រែទៅ
ជាក្រញ៉ូវមេីល​មិនយល់​ ពេលក្មេង​ខ្លះ​ហៅថាអ៊ំ។ យ៉ាង​
ម៉េច​?គេចាស់​ខ្លាំង​ណាស់​រឺ?​ តែសុំប្រាប់ឲ្យហេីយ​ ចាស់​
តែអាយុទេ​ តែកម្លាំងនៅមាំដូច​មនុស្ស​ប្រុស​ទេីបពេញ
វ័យ​។

«ខ្ញុំ​មាន​អ្នក​ស្គាល់​ម្នាក់​ រាល់ថ្ងៃ​រាប់អាន​គ្នា​ដូច​ជា​បងប្អូន​!
គាត់​ធ្វើ​ការ​នៅ​ក្នុង​ Night Club ធ្វើ​ជា​អ្នក​កំដរ​ភ្ញៀវ​»មក
ដល់​ត្រឹម​នេះ​ កែវ​ភ្នែក​មូលក្រឡង់ងេីយសម្លឹងមេីល​អ្នក​
ដែលគិតតែ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់​ចាំស្ដាប់​បន្តិច​ ទេីប​
និយាយ​បន្ដ​៖

បំពេរ​បេះដូង​omega (ចប់)Where stories live. Discover now