«គាត់បែបណា ក៏ខ្ញុំនៅតែស្រឡាញ់!ស្រឡាញ់គាត់
ជាគាត់ មិនបានស្រឡាញ់តែពេលគាត់-»រកតែ ថេយ៉ុង
និយាយអ្វីខ្លះមិនបាន ធីងអឺ ក៏ហាកាត់ផ្ដាច់សំឡេងនាយ
តូច ឲ្យស្ងាត់បាត់មាត់ឈឹង៖«លុយបានមកពីការធ្វើជំនួញគ្រឿងពេជ្រ ដែលឯង
ចាយវាយរាល់ថ្ងៃ វាគ្រាន់តែជាលុយមួយចំនួនតូច បិទបាំងលុយកង្វក់ដែលគេបានមកពីការរកស៊ីខុសច្បាប់ប៉ុណ្ណោះ!»
សំណួរជាច្រើនផុសឡើងជាច្រើនតំណាលគ្នា។ តេី ធីងអឺ
ដឹងរឿងទាំងអស់នេះមកពីណា? នាងធ្លាប់ទទួលរងសម្ពាធអ្វីខ្លះពីមុនមក?ហេតុអ្វីក៏នាងគិតអគតិចំពោះ ជុងហ្គុក? តេីនាងធ្លាប់ស្គាល់ ជុងហ្គុក ពីមុនមកឫ?តេីពាក្យសម្ដីទាំង
អម្បាលម៉ានដែលនាងបាននិយាយចេញមកក្រៅ ត្រឹមជា
ពាក្យប្រឌិត ឫ ពាក្យពិតចេញពីក្នុងចិត្ត?
SKIP...ពីតៗ ពីតៗ...
«គ្មានភ្នែកទេហ្ហេស?បានជាដេីរគ្មានមេីលផ្លូវម៉ូតូឡាន? តិចបុកបំបាក់ជេីងចោល!! មនុស្សកំពុងតែប្រញាប់ផង!»
អ្នកដឹកជញ្ជូន វ័យប្រហែលជាម្ភៃឆ្នាំស្ដើង ជិះបញ្ឆិតជេីង
មនុស្សដេីរដោយគ្មានព្រលឹងក្នុងខ្លួន រួចងាកក្រោយស្ដីឲ្យ
បន្ទាប់ពីជិះផុតជាងមួយម៉ែត្រការ៉េ។«សុំ...សុំទោសៗ»កំលោះតូច ឱនក្បាលសុំការអភ័យ
ទោសពី មនុស្សគ្មានការអធ្យាស្រ័យគ្នាទាំងញញឹមបង្កប់ភាពជូរចត់ មុននឹងបែរខ្នងបន្តដំណើរទៅមុខទៀត នៅលេីដងផ្លូវពោរពេញទៅដោយមនុស្សម្នា ម៉ូតូ ឡាន គ្រប់ប្រភេទ ប៉ុន្ដែ ហេតុអ្វី? ហេតុអ្វីមានអារម្មណ៍ថាកំពុងតែដេីរនៅលេីផ្លូវដ៏សែនស្ងប់ស្ងាត់ គ្មានកោះត្រើយតែម្នាក់ឯងទៅវិញ?ហេតុអ្វីមនុស្សទាំងអស់នេះ មិនអាចដាស់សតិ ឫធ្វើចិត្តនាយតូចល្អប្រសើរបានសូម្បីតែមួយភាគរយសោះអ៊ីចឹង?
«អ្ហឹកៗ ខ្ញុំកំពុងតែឆ្កួតហើយ»ថេយ៉ុង ផ្ទប់មុខយំ ពិតទ្រូងនឹងបង្កាន់ដៃស្ពាន រេភ្នែកសម្លឹងមេីលផ្ទៃសាគរដ៏វែង
សន្ធឹង មុននឹង៖
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!