ប្រទេសកូរ៉េខាងត្បូង...
នៅក្នុងភោជនីយដ្ឋានដ៏ល្បីល្បាញមួយកន្លែងដែលស្ថិត
នៅក្នុងទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានរៀប
ចំកម្មវិធីប្រកួតជ្រេីសរេីសមេចុងភៅដៃឯក ដេីម្បីចូលធ្វើ
ជាមេចុងភៅប្រចាំភូមិគ្រឹះចន ក៏នឹងឈានមកដល់ទីបញ្ចប់
ក្នុងពេលបន្តិចទៀតនេះ មិនយូរទេ នឹងបានដឹងថា ម្ចាស់ជយលាភីចុងភៅដៃឯក គឺជាអ្នកណា។ ដេីម្បីបានដឹងថាអ្នកណា ជាអ្នកមានថ្វីដៃខាងចម្អិនម្ហូបអាហារដ៏មានឱជារស មានអនាម័យ និង ផាសុកភាព តោះទៅលួចមេីលទាំងអស់គ្នា។«ម្ចាស់ជ័យលាភីចុងភៅដៃឯកនៅក្នុងរាត្រីនេះ បានទៅ
លេី...ទៅលេី លោក គីម ថេយ៉ុង ! សូមអបអរសាទរ»ពិធីការិនីប្រកាសលទ្ធផលចប់ អ្នកនៅក្នុងកម្មវិធីទាំងមូល នាំ
គ្នាទះដៃអបអរសាទរដល់កំពូលចុងភៅដៃឯកវ័យក្មេង គីម
ថេយ៉ុង ដែលបានទាំងសម្រស់និងទឹកដៃចម្អិនអាហារ គេ
ពិតជាសកសមនឹងជ័យជម្នះក្នុងរាត្រីនេះណាស់។ប្រាវវវវវ
កំលោះតូច វ័យ22ឆ្នាំ រូបរាងតូចច្រឡឹង ចង្កេះអង្ក្រង ត្រ
គាកងរខ្ទឺត ដៃជេីងស្រឡូនស្រឡៅសាកសមនឹងទម្រង់
មុខពងក្រពៅ បូករួមនឹងស្បែកសទន់រលោងស្រិលស្រមោចវាជ្រុះ កាន់តែធ្វើឲ្យសម្រស់ក្មេងម្នាក់នេះកាន់
តែស្អាតមិនធម្មតា មនុស្សប្រុសស្រីណាដែលថាឃេីញ
ហើយមិនបាក់ចិត្តស្រឹបៗដូចត្រូវស្នេហ៍ បោះជំហានសម្ដៅទៅកាន់វេទិកា បង្ហាញរាងដ៏ល្អឥតខ្ចោះពីធម្មជាតិ
ព្រមទាំងញញឹមរាយមន្តស្នេហ៍ដាក់គណៈកម្មការឲ្យធ្លុះ
ធ្លាយបេះដូងខ្ទេចខ្ទីគ្មានសល់។«ជាដំបូងខ្ញុំបាទ គីម ថេយ៉ុង សូមគោរពជម្រាបសួរ លោក
ស្រី យ៉ុងហា ដែលបានរៀបចំកម្មវិធីវិធីប្រកួតប្រជែងចម្អិន
អាហារនេះ ជាហេតុនាំឲ្យខ្ញុំបាទ មានឪកាសបានបង្ហាញ
សមត្ថភាព និង សូមគោរពជម្រាបសួរ គណៈកម្មការទាំង
អស់ ព្រមទាំងបេក្ខជន និង អ្នកដែលមានវត្តមាននៅក្នុង
រាត្រីនេះផងដែរ»
YOU ARE READING
បំពេរបេះដូងomega (ចប់)
Romanceចុងភៅតូចម្នាក់នេះជាកម្មសិទ្ធិរបស់ខ្ញុំ ជាomega តូច ជាម្ដាយរបស់ កូនខ្ញុំ!ខ្ញុំនឹងមេីលថែ បំពេរបេះដូងomegaតូចមិនឲ្យមានស្នាម របួសសូម្បីតែប៉ុនចុងសរសៃសក់!