Part1/ការបាត់បង់

5.4K 209 4
                                    

បញ្ចាក់❗#រឿងទាំងអស់ដែរកើតមានគឺវាគ្រាន់តែជាNovelដែរញុមសរសេរវាចេញមកតែប៉ុណ្ណោះ👌តែបើមានពាក្យសម្តីដែរញុមសរសេរចេញមកមិនសមរម្យកន្លែងណាអោយខ្ញុំសុំទោសទុកជាមុន🙏
🌼តោះចូលសាច់រឿងយើងទៅ👇🌼

🌧នៅយប់ថ្ងៃទី23វាគឺមានភ្លៀងធ្លាក់យ៉ាងខ្លាំងហាក់ដូចជាមេឃកំពុងតែខឹងនឹងអ្នកណាម្នាក់យ៉ាងចឹង តែបន្តិចក្រោយមកក៏មានលឺសម្លេងមនុស្សប្រុសមួយក្រុមស្រែកឡើង

"យ៉ើស....អាកញ្ចាស់អែងគិតហេសថាអែងនាំប្រពន្ធនឹងកូនអែងរត់ពីយើងមកដល់ទីនេះហើយគិតថារួចខ្លួនមែនទេ"បុរសម្នាក់នឹងស្រែក ស្របពេលដែរខ្លួននឹងកូនចៅប៉ុន្មានអ្នកទៀតកំពុងតែឈរនៅពីរមុខផ្ទះលំហែកាយតូចមួយនៅក្បែរជើងភ្នំដែរមានទឹកធ្លាក់

"ហិក...ហិក...ម៉ាក់កូនខ្លាចណាស់"ក្មេងៗទាំងពីរនាក់ដែរមានមុខម៉ាត់ដូចគ្នាបេះដាក់ យំព្រមទាំងអោបម្តាយរបស់ខ្លួនទាំងញ័រខ្លួនដូចកូនសត្វធ្លាក់ទឹកទៅហើយ

"ហឹក..កូនម៉ាក់...ហឹក...កូនកុំខ្លាចអីណាម៉ាក់នឹងប៉ាគឺនៅទីនេះហើយ ឈប់យំទៅកូន"អ្នកជាម្តាយនិយាយលួងលោមកូនរបស់ខ្លួនកុំអោយខ្លាចតែក្នុងចិត្តគាត់ក៏ខ្លាចដែរខ្លាចថាពួកគេទាំងបួនអាចរស់រហូតដល់ឃើញពន្លឺថ្ងៃដល់ស្អែកឬអត់

"អូនសម្លាញ់...អូននៅទីនេះជាមួយកូនសិនហើយបងនឹងទៅបញ្ចោតពួកអស់នោះចេញ"អ្នកដែរជាស្វាមីព្រមទាំងជាឪពុកដ៏ល្អម្នាក់និយាយឡើងព្រមទាំងអួលដើម.ក

"អត់ទេបងកុំទៅអី...ហឹកៗ..ហឹក កុំ..ហឹក..កុំទុកអូននឹងកូនយើងចោលអី"អ្នកស្រីគីមនិយាយទៅកាន់អ្នកជាស្វាមីព្រមទាំងចាប់ដៃស្វាមីគាត់ជាប់ ទាំងទឹកភ្នែកជោគថ្ពាល់

"យ៉ើស...គិតថាយើងសម្លាប់ពួកអែងមិនបានមែនទេ"បុរសម្នាក់នោះនិយាយហើយក៏ទាញកាំភ្លើងយកមកបាញ់សោទ្វា

ផាំង~ផាំង

បាញ់តែពីរគ្រាប់ទេសោទ្វាក៏ខ្ទិចគ្មានសល់ហើយក៏បើកទ្វាចូលទៅខាងក្នុង ហើយក៏នាំគ្នារុករើរកមើលមនុស្ស

"ស្តាប់បងណា៎បើមានឪកាសបងនឹងមកជួបអូននឹងកូនៗយើងវិញ"គាត់និយាយហើយក៏ទាញកូនៗនឹងប្រពន្ធគាត់មកអោបយ៉ាងណែនទាំងទឹកភ្នែក

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now