Part47/កុំចង់ប៉ះអាប់ប៉ាខ្ញុំ

1.3K 80 0
                                    

"ចង់និយាយពីរអី"នាងល្អិតខ្ជូប៊ីនិយាយឡើង

"ហេតុអីក៏ចូលមកផ្ទះពួកយើង"អាច្រម៉ក់ខ្ជូប៊ីនបន្ទរសួរពីរក្រោយ

"អឺ...គឺ...មកតាមរកប្រពន្ធនឹងកូន"ជុងហ្គុកឆ្លើយឡើងដោយសម្លេងស្រទន់ ធ្វើអោយក្មេងៗពីរអ្នកងាកមកសម្លឹងមុខគ្នាទៅវិញទៅមកហើយ មុននឹងនាងល្អិតខ្ជូប៊ីនិយាយឡើង

"ទីនេះគ្មានប្រពន្ធនឹងកូនលោកទេ តើលោកគឺជាឃាតករនៅផ្នែកណា ហើយជាកូនសិស្សរបស់អ្នកណាដែរ"សំណួរដែរនាងល្អិតសួរមកធ្វើអោយជុងហ្គុកគាំងតែម្តង

"មិចក៏មិនឆ្លើយ"អាច្រម៉ក់ខ្ជូប៊ីន សង្កត់ដាវមុននឹងកំហកឡើងមក អោយរាងក្រាសឆ្លើយ

"អឺ..គឺ...ជាកូនសិស្សរបស់ ខ្មោចពិស ហើយជាឃាតករផ្នែករបាំងមុខ"នាយឆ្លើយទៅក្មេងពីរអ្នកទាំង រដាក់រដុប

"ខ្មោចពិស...ជាកូនសិស្សរបស់លោកយាយតាស៎"នាងល្អិតនិយាយឡើងទាំងញញឹមទម្លាក់កាំភ្លើងដែរភ្ជុងរាងក្រាសចុះវិញ

"អ៎េ...ប៊ីៗតែនៅកោះនេះអត់មានឃាតករផ្នែករបាំងមុខស្អីនោះទេ គ្រប់គ្នាសិទ្ធតែពាក់របាំងមុខទាំងអស់គ្នាតាស៎...ហើយក៏មិនមែនរបាំងមុខដូចជាគេពាក់ដែរ"អាច្រម៉ក់ខ្ជូប៊ីននិយាយទាំងសង្ស័យ

"មែនហើយឆាប់ដោះរបាំងមុខចេញទៅ"នាងល្អិតនិយាយទាំងសម្លឹងមុខជុងហ្គុកទាំងដំឡើងគ្រប់ភ្នែក

"អឺ..ដោះហើយៗ"នាយនិយាយព្រមទាំងដោះរបាំងមុខចេញ ធ្វើអោយក្មេងទាំងពីរអ្នកនេះចាប់ផ្តើមមុខមាំឡើងភ្លាមៗតែម្តង

"ប៊ីៗ..ប៊ីនៗ...អាប់ប៉ាមកវិញហើយកូន"សម្លេងថេយ៍ស្រែកឡើងមកពីរមាត់ទ្វារ ធ្វើអោយក្មេងៗប្រញ៉ាប់ដាក់អាវុធចុះវិញ

"អាប់ប៉ា...មានចោរចូលផ្ទះ"នាងល្អិតស្រែកឡើង ធ្វើអោយថេយ៍ប្រញ៉ាប់ដាក់អីវ៉ាន់ចុះ ហើយចូលមកបន្ទប់ទទួលភ្ញៀវមើលភ្លាម នៅឆ្លៀតដកកាំភ្លើងមកអាការអោយហើយថែមទៀត

"អាចោរណាអីក៏ថ្លើមធំម្លេះ"ថេយ៍និយាយឡើងទាំង
សង្គឺតជើងធ្មេញ ចោរមកពីរណាអីក៏ថ្លើមធំម្លេះ

"ថេយ៍"ជុងហ្គុកស្រែកឡើងទាំងរំភើប

"ចន..ចន ជុងហ្គុក..មិច..ក៏រកទីនេះឃើញ"ថេយ៍និយាយទាំងរដាក់រដុបទឹកភ្នែករលីងរលោង

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora