កាត់មកពេលល្ងាចឡើងថេយ៍បានធ្វើម្ហូបហើយរៀបចំដាក់លើតុអាហារ យ៉ាងរៀបរយដោយផ្ទាល់ដៃរបស់ខ្លួនអែងផ្ទាល់តែម្តង ព្រោះមិនចង់អោយកើតមានរឿងដូចកាលពីរព្រឹកមិញទៀតនោះទេ
"ម៉ោងប្រាំមួយជាងហើយមិចក៏គាត់មិនទាន់មកទៀតចឹង"
កម្លោះតូចកាន់កូនស្លាបព្រាកូរក្នុងកែវតែ ទៅវិញទៅមកទាំងរអ៊ូម្នាក់ឯងតិចៗ នេះផឹកតែអង្គុយចាំរាងក្រាសឡើងអស់បីបួនកែវទៅហើយនាយនៅតែមិនទាន់មកដល់ទៀត"ហ៉ើយ...ឈប់ចាំទៀតហើយ"អង្គុយបានមួយសន្ទុះធំទៀត ទើបកម្លោះតូចក្រោកឈរឡើងក្រាក រត់ឡើងទៅលើបន្ទប់ដើម្បីទៅយកកាតាបសំណព្វចិត្ត ស្ពាយបម្រុងថាបើកឡានចេញទៅរបស់ជុងហ្គុកទៅហើយតែ ស្រាប់តែទុចជំហ៊ានង៉ក់នៅពេលដែរដើរចុះជណ្តើរមកវិញក៏ឃើញថា វ៉ាន់សានាងកំពុងតែអង្គុយបត់ជើងផ្ទាល់នឹងកម្រាល និយាយទូលពិតជុងហ្គុកទាំងទឹកភ្នែកទឹកសម្បោបាត់ទៅហើយ
"អ៎ៅ...daddyមកវិញហើយមែនទេ មោះ...ទៅញុំាអាហារសិនទៅអូនបានធ្វើវាទុកសម្រាប់daddyដោយផ្ទាល់ណាហ៊ានធានាថារសជាតិមិនដូចកាលពីរព្រឹកមិញទេណ៎ា"ថេយ៍សុខចិត្តជ្រើសរើសធ្វើជាមិនខ្វល់នឹងវ៉ាន់សា ហើយក៏ចូលខ្លួនទៅនិយាយជាមួយជុងហ្គុកដោយសម្លេងស្រទន់
"ចៅហ្វាយត្រូវតែរកយុត្តិធម៌អោយខ្ញុំ បើមិនចឹងទេខ្ញុំមិនសុខចិត្តនោះទេ...ហិក..ហិក.."វ៉ាន់សានិយាយឡើងទាំងរំអួយ
"អូនធ្វើស្អីនាងខ្លះ"ជុងហ្គុកសួរឡើងទៅកាន់ថេយ៍ទាំងសម្លេងស្មើរ
"daddyទៅញុំាបាយសិនទៅ មានរឿងអីចាំនិយាយគ្នាពេលក្រោយក៏បានដែរ"ថេយ៍និយាយឡើងទាំងញញឹមតិចៗ តាំងចិត្តហើយថានឹងមកលួងនាយដូច្នេះហើយ មិនចង់អោយមានសម្លេងធំសម្លេងតូចដាក់គ្នាទៀតទេ
"ឆ្លើយ"មួយម៉ាត់យ៉ាងខ្លី ពីរជុងហ្គុកធ្វើអោយកម្លោះតូចយើងគឺញញឹមលែងសមតែម្តង
"ហ៉ើយ...ក្រែងនាងទូលពិតប្រាប់daddyហើយតាស៎ ចំបាច់អីត្រូវអោយអូននិយាយធ្វើអីទៀត"ថេយ៍ដកដង្ហើមធំមួយឃូកមុននឹងនិយាយឡើងទាំងមុខស្មើរ មើលទៅអាគម្រោងថាចង់តាមលួងជុងហ្គុកអោយបាត់ខឹងនឹងគឺត្រូវរលាយទៀតហើយ
ESTÁS LEYENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Historia Corta"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...