#3ថ្ងៃក្រោយមក
រយៈពេលបីថ្ងៃបានកន្លងផុតទៅយ៉ាងយូរជាទីបំផុតក៏ព្រោះតែ រាងក្រាសជុងហ្គុក បានរង់ចាំអោយកម្លោះតូចត្រឡប់មកភូមិគ្រឹះវិញ តែក៏ចាំបាត់ៗមិនឃើញវត្តមានរបស់ថេយ៍ត្រឡប់មកវិញសោះធ្វើអោយនាយចាប់ផ្តើមអន្ទះសាឡើងមកហើយ កាលពីរមុនទោះកម្លោះតូចរវល់ទៅណាឆ្ងាយមិនបានប្រាប់នាយក៏ដោយយ៉ាងហោចណាស់ក៏មានផ្ញើសារឬក៏សរសេរសំបុត្រទុកអោយខ្លះដែរ តែម្តងនេះស្ងាត់ឈឹងតែម្តងធ្វើអោយនាយចង់តាមរកក៏មិនបានដែរព្រោះតែគ្មានដំណឹងអ្វីបន្តិចសោះ ពិបាកស៉ើបតែម្តងហើយ...
តុក~~តុក~~
ខេវីន គោះទ្វារបន្ទប់ធ្វើការរបស់ជុងហ្គុកមុននឹងហារស្តីនិយាយឡើងមក÷
"សុំអនុញ្ញាត្ត ចៅហ្វាយ"
"ចូលមក"ក្រោយពីរទទួលបានការឆ្លើយតបមកវិញហើយទើបនាយកម្លោះខេវីន បើកទ្វារចូលទៅអោនមុខគោរពរាងក្រាសដែរជាចៅហ្វាយបន្តិច ទើបជុងហ្គុកសួរឡើងមក÷
"មានការអ្វី មែនទេឬមួយក៏ឯងស៉ើបបានដំណឹងពីថេយ៍ហើយ"ជុងហ្គុកងើបមុខមកពីរមើលឯកសារ មកសួរអ្នកជាជំនិតទាំងមុខទឹកស្រពោន
"គឺថាគ្មានទេ ចៅហ្វាយ...តែមានមនុស្សដែរនៅក្នុងក្រុមរបស់អ្នកប្រុសតូចមករកអ្នកប្រុសតូចហើយក៏ចង់ជួបចៅហ្វាយដូចគ្នា ពេលនេះគេចាំនៅបន្ទប់ទទួលភ្ញៀវនៅខាងក្រោមឯនុះ ទាន"
"អឹម"ជុងហ្គុកក្រហឹមឆ្លើយតបនៅដើម.កបន្តិចមុននឹងងើបសម្រួលអាវអោយត្រឹមត្រូវវិញហើយក៏ដើរចុះទៅខាងក្រោមបាត់ទៅ
"ហ៉ើយ...ចៅហ្វាយខ្ញុំអើយ"កម្លោះខេវីន ដកដង្ហើមធំទាំងស្មុកស្មាញ ចាប់តាំងតែពីរស្ងាត់សម្លេងរបស់កម្លោះតូចមកជុងហ្គុកក៏ទៅជាស្ងប់ស្ងាត់ទៅតាមនឹងដូចគ្នា
#បន្ទប់ទទួលភ្ញៀវ
រាងក្រាសមាំដែរមាននាមថាជាមេក្រុម ឃាតករខ្យាដំរីខ្មោច នោះកំពុងតែអង្គុយគង់ទាក់ខ្លាយ៉ាងមានអំណាច
"សួស្តី! ចន ជុងហ្គុក"ណាមជូននិយាយស្វាគមន៍ទៅកាន់រាងក្រាសជុងហ្គុកទាំងមុខស្មើ
ESTÁS LEYENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Historia Corta"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...