Part17/ក៏ព្រោះតែចិត្តនឹក

2.1K 150 8
                                    

#ប្រទេសជប៉ុន

_ទីក្រុងតូក្យូ

រាងតូចថេហ្វាកំពុងតែដើរចុះដើរឡើងពេញទាំងក្នុងបន្ទប់ ព្រោះតែខ្វល់ចិត្តនៅមិនសុខចេះតែគិតដល់ពាក្យសម្តីរបស់ប្អូនប្រុសរហូត មិចក៏ថេហ្យុងថាលោកប៉ាចិញ្ចឹមរបស់ខ្លួនគឺជាមនុស្សអាក្រក់បែបនេះ ទោះមានពេលខ្លះលោកប៉ាចិញ្ចឹមរបស់ខ្លួនធ្លាប់ប្រើអោយទៅធ្វើរឿងមិនល្អខ្លះក៏ដោយ តែនាយចំណាស់ល្អនឹងខ្លួនខ្លាំងណាស់...

"ហ៉ើយ...បើមិនសួរមិចនឹងដឹងទៅ បើខ្ញុំមិនបានសួរយប់នេះគេងមិនលក់ឡើយយ៉ាងណាក៏ត្រូវអោយគាត់និយាយការពិតខ្លះដែរ"រាងតូចដកដង្ហើមធំមួយឃូក មុននឹងនិយាយដោយការសុំាចិត្តរួចក៏ដើរបើកទ្វារចេញទៅរកលោកយ៉ុងដែរមាននាមជាប៉ាបង្កើតក្លែងក្លាយ

"អ៎ូ...យូរិ..បងមានឃើញលោកប៉ាដែរទេ"រាងតូចសួរទៅអ្នកបម្រើជិតដិត របស់ខ្លួន

"អ៎រ...អ្នកប្រុស គឺលោកម្ចាស់នៅក្នុងបន្ទប់ធ្វើការ ចា៎"យូរិនាងទៅរាងតូចវិញទាំងអោនលំទោន

"បន្តិចទៀតបងមិនបាច់យកទឹកដោះគោអោយខ្ញុំទេ ចឹងខ្ញុំទៅរកលោកប៉ាសិនហើយ"រាងតូចនិយាយហើយក៏ដើរចេញទៅឯយូរិនាងក៏ទៅធ្វើការបង្ហើយបាត់នឹងអាងទៅសម្រាកដូចគ្នា

តុក~~តុក~តុក

"លោកប៉ា...តើកូនអាចចូលទៅក្នុងបានទេ"រាងតូចលើកដៃស្រឡូនគោះទ្វារ មុននឹងនិយាយដោយសម្លេងស្រទន់

"ចូលមក"សម្លេងចំណាស់តបពីខាងក្នុងវិញ គ្រាន់តែលឺបែបនេះភ្លាមរាងតូចក៏បើកទ្វារចូលទៅក្នុងតែម្តង

"តើលោកប៉ាមិនទាន់បង្ហើយការងារចប់ទៀតមែនទេ"រាងតូចថេហ្វានិយាយព្រមទាំងដើរចូលទៅច្របាច់ស្មាធ្វើសរសៃរអោយគាត់ពីរក្រោយកៅអី

"មួយរយៈនេះភាគហ៊ុនធ្លាក់ចុះមែនទែន ហើយយ៉ាងមិចដែររឿងដែរប៉ាអោយធ្វើនោះ"រាងចំណាស់និយាយទាំងសម្លេងស្មើរ

"ខ្ញុំមិនចង់បោកគាត់ទេលោកប៉ា ស៊ុកហូគាត់គឺជាមនុស្សល្អណាស់តាំងតែពីរកូនទាក់ទងនឹងគាត់គឺគាត់មើលថែកូនបានល្អណាស់"រាងតូចនិយាយដោយសម្លេងស្រាល ព្រមតែខ្លាចរាងចំណាស់អាចនឹងខឹង ដែរខ្លួនមិនស្តាប់សម្តី

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now