🍀14ឆ្នាំកន្លងផុតទៅ
ភ្និចបើកៗរលងអស់ទៅ14ទៀតហើយ បងប្អូនភ្លោះពួកគេបានរស់នៅឃ្លាតឆ្ងាយពីរគ្នាអស់14ឆ្នាំហើយដោយមិនដឹងដំណឹងពីរគ្នាបន្តិចទល់តែសោះ ពេលនេះថេហ្វានឹងថេហ្យុងពួកគេពីរនាក់ប្រហែលជាមានអាយុ18ឆ្នាំអស់ហើយកាត់មកផ្លូវដែរស្ងាតមួយព្រមទាំងងងឹតព្រៀលៗ ផ្លូវនេះគឺគ្មានមនុស្សដើរកាត់ទេនៅពេលយប់ទេ ព្រោះល្បីថាមានចោរនឹងពួកបែកថ្នាំច្រើន តែវាក៏ជាឪកាសមាសប្រាក់ក្នុងការធ្វើការរបស់មនុស្សម្នាក់ដែរ
ផឹប~ផឹប~ផឹប~ផឹប~ ~
ស្នូរសម្លេងវាយគ្នាលាន់លឺតែប៉ុន្មានផឹបសោះធ្វើអោយមនុស្សបួននាក់ដែរកំពុងតែកាន់វ៉ាលីពណ៌ខ្មៅរៀបនឹងដូរគ្នាទៅហើយ ក៏ត្រូវដួលស្លាប់អស់រលីង ក្រោមស្នារដៃរបស់កម្លោះតូចម្នាក់ដែរចាំឃ្លាំមើលពួកគេជិតកន្លះម៉ោងទៅហើយនោះ
ក្រោយពីរពួកនេះស្លាប់អស់ហើយ ទើបកម្លោះតូចប្រញ៉ាប់រៀបចាំសាកសពនឹងបំបាត់ដានអោយស្អាត ហើយទើបលើកទូរស័ព្ទខលទៅនរណាម្នាក់ទៀត
"អាឡូ!ប៉ា...ការងាររួចរាល់ហើយបាទ"កម្លោះតូចនិយាយទាំងញញឹម ហើយកម្លោះតូចម្នាក់នេះក៏គ្មានអ្នកណាឆ្ងាយដែរគេគឺជា គីម ថេហ្យុង នេះអែងពេលនេះគេធំហើយក៏មានការងារមួយដែរគឺជាឃាតករសុីឈ្នួលអាជីបនៅក្នុងក្រុមដែរល្បីឈ្មោះមួយក្រុម អ្នកណាដែរបានលឺឈ្មោះក្រុមនេះហើយគឺតែងតែញញើតនឹងភាពឃៅឃោរបស់ក្រុមនេះទាំងអស់
"អឺម...លុយឈ្នួលពាក់កណ្តាលទៀតប៉ានឹងយកទៅទុកនៅក្នុងបន្ទប់របស់កូនអោយ"សម្លេងស្អកៗនិយាយទាំងពេញចិត្តនឹងថ្វៃដៃធ្វើការរបស់កូនចិញ្ចិមរបស់ខ្លួន
"បាទប៉ា...អឺមយប់នេះខ្ញុំមិនទៅផ្ទះវិញទេ គឺខ្ញុំចង់ទៅគេងផ្ទះនៅក្បែរជើងភ្នំបានមួយថ្ងៃ"តាំងតែពីរកម្លោះតូចដឹងក្តីមកគឺបានខំព្យាយាមរកទីតាំងផ្ទះលំហែកាយដែរជាកន្លែងជុំគ្រួសារចុងក្រោយរបស់ខ្លួនមករហូត ពេលនេះមានអារម្មណ៍ថានឹកខ្លាំងទើបចង់ទៅលេង
"ទៅចុះកូន...ចឹងបានហើយប៉ាខលប្រាប់ភ្ញៀវសិន ហើយរបស់ចាំប៉ាអោយគេទៅយក"
أنت تقرأ
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
القصة القصيرة"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...