#ពេលរាត្រី
នៅក្នុងក្លឹបល្បីមួយដែរនៅកណ្តាលទីក្រុង កម្លោះតូចនឹងបងប្រុសសង្ហារកំពុងតែបណ្តើរគ្នាចូលទៅក្នុងក្លឹបទាំងទឹកមុខស្រស់ញញឹមតែម្តងហើយ
"អូ...មកហើយមែនទេពួកលោកទាំងសូមអញ្ចើញមកខាងនេះ នេះជាតុវីអាយភីដែរពួកលោកបានកក់"បុគ្គលិក ខាងផ្នែកទទួលភ្ញៀវប្រញ៉ាប់រត់មកទទួលរាក់ទាក់ភ្ញៀវវីអាយភីភ្លាមទាំងទឹកមុខញញឹម
"លោកទាំងពីរតើត្រូវការអ្វីដែរទេ ទាន"
"យកស្រាដែរល្បីប្រចាំក្លឹបនេះមកមួយឈុតមក"នាយសង្ហារហ៊ូសុក និយាយឡើងទាំងញញឹមតាមទម្លាប់
"បាទ សូមរង់ចាំបន្តិច ទាន"អ្នករត់និយាយហើយក៏ប្រញ៉ាប់ទៅយកស្រាមកភ្លាមតាមការកម្មង់ បន្ទាប់ពីរយកមកហើយក៏មានរបស់តិចតួចទុកគ្រាន់អោយភ្ញៀវញុំាលេងកំដរមាត់
"សូមអញ្ចើញតាមសប្បាយ ទាន"នាយអ្នករត់ទុកនិយាយហើយក៏ដើរចេញទៅវិញបាត់
"មែនហើយនិយាយចឹង កូនស្វាអែងមានបានដឹងដំណឹងពីរពួកក្រុមចចករាត្រីដែរទេ"ហ៊ូសុកនិយាយឡើង ព្រមទាំងយកស្រាមកចាក់ដាក់កែវអោយថេយ៍
"ក្រុមចចករាត្រី...នេះហ្យុងកុំប្រាប់ថាពួកវាចេញមកធ្វើសកម្មភាពទៀតហើយណាស់"កម្លោះតូចនិយាយឡើងជាមួយនឹងទឹកមុខភ្ញាក់ផ្អើល
"ក៏ពិតមែនហើយ កុំប្រាប់ថាកូនស្វាមិនដឹងណាស់"នាយនិយាយទាំងជ្រួលចិញ្ចើម
"ហិ..ហិ..ខានតាមដានយូរនឹងណាស់ហ្យុង ព្រោះក៏ពេលនេះខ្ញុំកំពុងតែរវល់រឿងគ្រួសារ"កម្លោះតូចនិយាយទាំងសើចមិនសូវសម ព្រមទាំងលើកស្រាមកផឹក
"អ៎រ..មោះមិនអីទេចាំមានពេលទំនេរចាំប្រាប់លោកប៉ាអោយបើកការប្រជុំគ្នាមួយពេលទៅ អំពីរឿងពួកក្រុមចចករាត្រីនោះ..មោះផឹកៗ...មកទីនេះដើម្បីសប្បាយតាស៎ចឹងកុំនិយាយរឿងការងារទៀតអី"នាយសង្ហារនិយាយព្រមទាំងលើកកែវស្រាមកជល់ បន្លប់កុំអោយថេយ៍គិតច្រើនព្រោះតែក្រុមចចករាត្រីនេះក៏ជាសត្រូវធំរបស់ក្រុមឃាតករខ្យាដំរីខ្មោចដែរ ហើយណាមួយថេយ៍ក៏កំពុងតែមានរឿងផ្ទាល់ខ្លួនត្រូវដោះស្រាយដូចគ្នា
VOCÊ ESTÁ LENDO
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Conto"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...