#មួយអាទិត្យកន្លងផុតទៅ
ពេលវេលាពិតជាដើរលឿនណាស់ មិនឈប់ចាំមនុស្សណាម្នាក់នោះទេ កន្លងទៅមួយអាទិត្យមកនេះថេហ្យុងគឺតែងតែស្ទាក់មកជួបរាងតូចថេហ្វារហូតសូបី្បតែថេហ្វារត់ទៅចាក់សោសង្ងំពួនក្នុងបន្ទប់ទឹកក៏កម្លោះតូចថេហ្យុងចូលទៅបានដែរដូចជាពេលនេះចឹង
"ហួច....ស្មើនឹងបងហ្វា ញុំាបាយឬនៅ"កម្លោះតូចនិយាយព្រមទាំងអើត.កសំយោគក្បាលតាមមាត់បង្អួតដូចខ្មោចចឹង
"អាយ៎...ចង្រៃយ៍ នេះអែងចង់អោយយើងភ័យឆ្គួតស្លាប់មែនទេ"រាងតូចថេហ្វាដែរកំពុងតែអង្គុយជូតសក់មុខកញ្ចាក់តុសម្អាង ស្រែកភ័យឡើងចង់បែកសម្លេងកុំតែបន្ទប់គេមានឧបករណ៍កុំអោយសម្លេងលឺចេញក្រៅតើ កុំអីផ្អើលគេផ្អើលអែងអស់ហើយ
"លើកមុនចូលដល់ក្នុងបន្ទប់ទឹកផង បងនៅតែសុំាទៀតហ៎"កម្លោះតូចនិយាយព្រមទោះហើយចូលមកក្នុងបន្ទប់ ដើរទៅអង្គុយលើគ្រែ មួយរយៈមកនេះទោះថេហ្វាមិនបានចាំថាកម្លោះតូចជាអ្នកណាក៏ដោយ តែពួកគេទាំងពីរហាក់ដូចជាចង់ស្និតស្នាលនឹងគ្នាម្តងបន្តិចៗហើយ
"ខ្ញុំយកលទ្ធផល DNA មកអោយបងហ្វា មើលពួកយើងទៅកូរ៉េវិញទៅ" កម្លោះតូចនិយាយព្រមទាំងហុតឯកសារទេសDNAអោយថេហ្វាមើល
"ទោះក្នុងនេះ DNAពួកយើងត្រូវគ្នាមែនតែ ខ្ញុំមិនអាចទៅកូរ៉េវិញជាមួយអែងបានទេ លោកប៉ាខ្ញុំនៅទីនេះ ហើយខ្ញុំក៏មិនអាចទៅកូរ៉េវិញបានដែរបើជុងហ្គុកគេចាប់ខ្ញុំបានខ្ញុំចប់មិនខានទេ"ក្រោយពីរថេហ្វាពិនិត្យមើលទេសDNAរួចហើយក៏និយាយប្រាប់ថេហ្យុងវិញទាំងមុខស្ងួត
តុក~តុក~
"អ្នកប្រុស...ខ្ញុំចូលទៅហើយណាស៎"ជំនិតរបស់លោកយ៉ុងនិយាយព្រមទាំងបើកទ្វាររកចូលមកខាងក្នុង
"ធ្វើយ៉ាងមិចទៅ...អែង..អែងចាប់ទៅពួនទៅ"ថេហ្វាភ័យស្លន់ស្លោ រុញថេហ្យុងអោយទៅរកកន្លែងពួន
"ក្នុង...ក្នុងបន្ទប់ទឹក"ថេហ្វាបើកទ្វារបន្ទប់ទឹករុញថេហ្យុងចូលទៅព្រមទាំងបិទទ្វារវិញយ៉ាងលឿន ចៃដន្យមនុស្សជំនិតរបស់លោកយ៉ុងក៏បើកទ្វារដើរចូលមកដល់ល្មម
ŞİMDİ OKUDUĞUN
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Kısa Hikaye"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...