#ហាងអាហារល្បីឈ្មោះ
_តុVIP
តុអាហារវីអាយភីដែរឆ្ងាយដាច់ពីរគេមួយ អាចអោយភ្ញៀវមានលក្ខណៈផ្ទាល់ខ្លួនដែរអាចអោយភ្ញៀវញុំាអាហារបណ្តើរនិយាយគ្នាលេងបណ្តើរបានយ៉ាងសប្បាយ
"សិស្សច្បងមករកខ្ញុំដល់ប្រទេសកូរ៉េនេះតើមានការងារអ្វីសំខាន់តើមែនទេ"ណាមជូនហើបមាត់សួរទៅស្រ្តីវ័យ50ក្រាសដែរស្លៀកសម្លៀកបំពាក់ខ្មៅតាំងពីរក្បាលដល់ចុងជើងកំពុងតែអង្គុយហាន់សាច់គោស្ទេកពីរមុខនាយ
"ហឹស...សិស្សច្បងប្រាកដជាមានការសំខាន់ហើយ ក៏សំខាន់ខ្លាំងទៀតផង"អ្នកស្រីចននិយាយឡើង
"ក្រែងសិស្សច្បងរ៉ូណាខានចេញពីរវិមានច្រើនឆ្នាំណាស់មកហើយ លើកនេះធ្វើអោយសិស្សច្បងដាច់ចិត្តចេញពីរវិមានបែបនេះប្រាកដជារឿងសំខាន់ខ្លាំងណាស់ហើយ"🧐
"គឺប្រាកដជារឿងសំខាន់ណាស់ហើយ ណាមជូនតើអែងស្គាល់ ចន ជុងហ្គុក ហើយតើមែនទេ"អ្នកស្រីចននិយាយព្រមទាំងដាក់កាំបិទនឹងសមចុះងើបមុនមកសម្លឹងមុខរាងក្រាសណាមជូនដែរត្រូវជាសិស្សប្អូន
"ចន ជុងហ្គុក ម៉ាហ្វៀដែរឈ្មោះនឹងមែនទេ...ហឹស...ហឹស...ខ្ញុំដឹងហើយថារឿងអ្វីដែរសិស្សច្បងនឹងនិយាយបន្ទាប់ទៀតនោះ"ណាមជូននិយាយទាំងសើចនៅដើម.ក
"ពិតជាលាក់អែងមិនបានយូរពិតមែន...បើជ្រុលជាបែបនឹងហើយតើអែងអាចលើកលែងអោយគូរស្នេហ៍ពួកគេតើបានទេ ជុងហ្គុកក៏ជាកូនប្រុសបងដែរទោះពេលខ្លះគេមិនស្តាប់បងក៏ដោយតែមានម្តាយឯណាដាច់ចិត្តឃើញកូនប្រុសស្លាប់នៅនឹងមុននោះ"គាត់និយាយទាំងមុខមាំ
"ហឹស...ហឹស..ខ្ញុំឯណាទៅដាច់ចិត្តបំបែកបំបាក់ពួកគេនោះ រឿងនេះខ្ញុំចេះចាត់ចែងហើយ សិស្សច្បងកុំបារម្ភអីថេយ៍គេក៏ជាកូនរបស់ខ្ញុំដែរខ្ញុំមិចនឹងដាច់ចិត្តអោយកូនប្រុសខ្ញុំត្រូវយំខូចចិត្តនោះ"ណាមជូននិយាយទាំងសើចញឹមៗ នេះសិស្សច្បងនាយនៅតែគិតថានាយជាមនុស្សចិត្តដាច់ឃោឃៅដល់ម្លឹងហី
"បើដឹងចឹងបងក៏មិនចាំបាច់ខាតពេលមករកអែងដែរ កុំដោយសារតែអាច្រម៉ក់ថេយ៍នោះគេទៅនិយាយអង្វរសុំអោយបងមកទេ"
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...