Part41/បងចង់បានកូនភ្លោះ🔞

1.4K 90 0
                                    

#ពីរអាទិត្យកន្លងផុតទៅ

ទំនាក់ទំនងថេហ្វានឹងស៊ុកហូក៏ចាប់ផ្តើមល្អឡើងវិញហើយរាងក្រាសក៏លែងចាប់រាងតូចយើងទៅចាក់ច្រវ៉ាក់ឃុំទុកក្នុងផ្ទះដូចមុនដែរ តែបើនិយាយពីររឿងជេរនឹងឌឺក្បាលរឹងនឹងវិញអីឡូវថេហ្វាកាន់តែខ្លាំងជាងមុនទៅទៀត

"ហឹក..អួក..ហឹក..អួកៗ...អូនប្រាប់ហើយថាវាស្អុយ មិចក៏នៅតែយកមកជិតទៀត...ហឹក..ហឹក...ម៉ាអាប្តីត្រូវឆ្នោត"ថេហ្វាមុខចង់យំបន្តិចអីបន្តិច ចេះតែដោលរកក្អួតរហូត ចំណែកឯជើងក៏ចេះតែប្រឹងរត់គេចពីរបាយឆាគីមឈីមួយចានដែររាងក្រាសបានធ្វើវាជាពិសេសសម្រាប់គេ តែវាមិនមែនធំក្លិនឆ្ងុយស្អីទេបែរជាធំក្លិនឡើងស្អុយនឹងឈួលទៅវិញ ធំក្លិនហើយបែរជាចង់ក្អួត

"កុំលេងសើចច្រើនពេកក្មេងក្បាលរឹង ហ៎ញុំាបន្តិចទៅប្តីខំធ្វើអោយជាពិសេសណា៎នេះខំដាក់សាច់នឹងគីមឈីឡើងច្រើនទៀតនៀក"នាយនិយាយនឹងប្រឹងកាន់ចានបាយយកស្លាបព្រាដួសបាយឆាគីមឈី ដេញបញ្ចុករាងតូចចំណែកឯរាងតូចវិញគ្នាខំប្រឹងរត់គេចឡើងហត់ទៅហើយ

"ប្រាប់ហើយថាមិនញុំាទេៗ...ហឹកៗ..មិចក៏នៅតែបង្ខំទៀតលោកអើយ"ថេហ្វា ស្រែកឡើងទាំងយកដៃខ្ទប់ច្រមុះរត់ចុះរត់ឡើងដេញគ្នាដូចឆ្មានឹងកណ្តុលទៅហើយ

"ហឺស..មានស្អុយស្អីឯណា ក្លិនបាយឆាបងឡើងឆ្ងុយឈ្ងុបនេះ"នាយអោនមុខហិតក្លិនបាយឆាទាំង ធ្វើមុខលីឡឺ
បាយក្លិនឡើងឆ្ងុយមកថាស្អុយទៅកើត

"តែវាស្អុយ...អូនថាស្អុយគឺស្អុយហើយកុំតវ៉ាច្រើនពេក"រាងតូចស្រែកតបមកវិញទាំងមុខក្រញ៉ូវពីរជ្រុងម្ខាង

ដោយឃើញថេហ្វាភ្លេចខ្លួនស៊ុកហូក៏ចូលទៅចាប់ញ៉ុតបាយឆាដែរខ្លួនខំតាំងចិត្តធ្វើនោះអោយ រាងតូចញុំាអោយទាន់តែបាន តែលទ្ធផលបានមកវិញ នោះក៏ទទួលបានសិទ្ធតែក្អួតប្រលាក់ពេញអាវ

"អួក..ហឹក..អួក..ខិ..ខិ..អញប្រាប់ហើយថាវាស្អុយ...ហឹក..អួក..អួក ហឹកៗ...មិចក៏នៅតែបង្ខំអោយស៊ីទៀត"ថេហ្វាក្អួតឡើងចេញទឹកភ្នែក ប្រឹងងើបឈរឡើងយកក្នើយវាយរាងក្រាសផឹបៗ ឡើងគម្ពប់បាយឆាពេញកម្រាលអស់ទៅហើយ រួចក៏ស្ទុះរត់ឡើងទៅខាងឡើងទាំងចិត្តខឹង

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Where stories live. Discover now