Part39/សង្ស័យ

1.3K 90 2
                                    

ងាកមកមើលនៅភូមិគ្រឹះយ៉ុង នេះវិញពេលនេះរាងចំណាស់យ៉ុង ជូន កំពុងតែភ័យខ្លួនហើយក៏ព្រោះតែទើបតែទទួលបានសារគម្រាមពីរជនមិនស្គាល់មុខម្នាក់ ដោយសារតែរូបដែរតាំងក្នុងប្រូហ្វាល់គឺជារូបខ្យាដំរីខ្មៅមួយតែប៉ុណ្ណោះ

"ហឹស....អាចង្រៃយ៍ណា៎គឺជាអ្នក ផ្ញើសារមកយើងបែបនេះ"រាងចំណាស់ស្រែកឡើងទាំងក្តៅក្រហាយ បូករួមទាំងចិត្តភ័យព្រួយ

(ក្នុងសារ)

*អាកញ្ចាស់យ៉ុង ជូន សត្វតិរិច្ឆានឯងគួរតែការពារជីវិតថោកទាបរបស់ឯងអោយស្រួលបួលផង ព្រោះយើងនឹងទៅទារបំណុលឈាមពីរអែងឆាប់ៗនេះជាមិនខាន*

"តើអែងគឺជាអ្នកណា ហើយត្រូវការអ្វីពីរយើងព្រោះយើងមិនបានទៅប៉ះពាល់អ្វីអែងនោះទេ"រាងចំណាស់ ស្រវ៉ាទៅរើសយកទូរស័ព្ទ ដែរខ្លួនក្រវែងចោលប៉ុន្មាននាទីមុននេះ យកមកចុចសរសេរសារផ្ញើទៅវិញទាំងដែរទូរស័ព្ទបែកកញ្ចាក់ខ្ចិចព្រោះតែកម្លាំងបោកក្រវែងទៅខ្ទប់នឹងជញ្ជាំង

*យើងជាអ្នកណាឆាប់ៗនេះឯងគង់តែដឹងនោះទេ ហើយយើងមិនត្រូវការអ្វីច្រើននោះទេក្រៅពីរជីវិតរបស់ឯង..អ៎រហើយគិតមើលម្តងទៀតទៅថាកាលពីរ14ឆ្នាំមុនអែងបានធ្វើស្អីដាក់មិត្តសម្លាញ់អែងខ្លះ*សារពីអ្នកម្ខាងទៀតលោតឆ្លើយតបមកវិញយ៉ាងលឿនធ្វើអោយរាងចំណាស់ចាប់ផ្តើមខឹងយ៉ាងខ្លាំង

"ពុទ្ធោអើយ...ចង្រៃយ៍ តើវាជាអ្នកណា..14..ឆ្នាំមុន..មិត្តសម្លាញ់.."រាងចំណាស់ដាក់ខ្លួនអង្គុយចុះទៅលើសាឡុងទាំងដែរខួរក្បាល កំពុងតែរំលឹកគិតថាកាលពីរ14ឆ្នាំមុនមានរឿងអ្វីកើតឡើងខ្លះ

_______________

#ប្រទេសកូរ៉េ

_ផ្ទះគ្រួសារឃាតករ

កម្លោះតូចញញឹម មុននឹងបោះទូរស័ព្ទទៅលើពូកទាំងស្នាមញញឹមជាប់លើផ្ទៃមុខ មុននឹងដើរទៅអង្គុយមុខកញ្ចាក់

"ហឹស...យើងនឹងអោយអែងងាប់យ៉ាងវេទនាបំផុត"សម្លេងត្រជាក់ស្រេបបន្លឺឡើង កែវភ្នែកពណ៌ទឹកសមុទ្រសម្លឹងមើលទៅក្នុងកញ្ចាក់យ៉ាងមានអំណាច ពិតណាស់កម្លោះតូចមានកែវភ្នែកពណ៌ទឹកសមុទ្រថ្លាតែវាមិនមែនមើលទៅស្រស់ស្អាតនោះទេវាជាកែវភ្នែកដែរពោពេញទៅដោយភ្លើងគុំនំនឹងភាពស្អប់ខ្ពើមដែរបង្ហាញចេញមកច្បាស់ៗទៅវិញ បែបនេះហើយទើបថេយ៍តែងតែពាក់លែនពណ៌ក្រម៉ៅដើម្បីបិតបាំងកែវភ្នែកមួយគូរនោះជាប់ជានិច្ចតាំងតែពីរធំដឹងក្តីមកម្លេះ លើកលែងតែពេលចេញធ្វើការតែប៉ុណ្ណោះទើបគេមិនបានបិតបាំងកែវភ្នែកមួយគូរនោះ សូម្បីតែជុងហ្គុកក៏មិនដឹងដែរថាកែវភ្នែកពិតរបស់គេគឺមានពណ៌អ្វីអោយប្រាកដនោះដែរ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Nơi câu chuyện tồn tại. Hãy khám phá bây giờ