Part29/ហឹក..អាចង្រៃនោះវាវាយថេយ៍

1.4K 111 8
                                    

#ប្រទេសកូរ៉េ

នៅក្នុងកាស៊ីណូJ.J.K ដែរជាកាស៊ីណូដែរធំនឹងល្បីឈ្មោះ ដែរគ្រប់គ្រោងផ្ទាល់ដោយរាងក្រាស ចន ជុងហ្គុក បើក្រលែកមកមើលនៅវង់ល្បែងមួយជ្រុងដែរនៅផ្នែកវីអាយភីនេះវិញកុំពុងតែមានការចាក់ភ្នល់ឡើងច្រើនកោះករ នៅក្នុងនោះក៏មានវត្តមានរបស់កម្លោះតូចយើងដែរ

"អែងប្រាកដហើយមែនទេ ហាស៎អាល្អិតដែរហ៊ានដាក់ភ្នល់ប្រាក់ទាំងអស់នេះ"រាងចំណាស់ដែរជាដៃគូរប្រគួតជាមួយកម្លោះតូចនិយាយឡើងទាំងមានអំនួតព្រោះតែអាងថាខ្លួនគឺបានឈ្នះកម្លោះតូចបីក្តារជាប់គ្នាមកហើយ ដូច្នេះបើក្តារនេះគាត់ឈ្នះទៀតចឹងប្រាក់50លានដុល្លាដែរដាក់ពីរមុខកម្លោះតូចនៅលើតុល្បែងនេះនឹងក្លាយជារបស់គាត់ហើយ

"ប្រាកដហើយ មនុស្សខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់នឹងហើយ"កម្លោះតូចថេហ្យុងនិយាយទាំងញញឹមចុងមាត់

"បាន...ចែកបៀរមក ត្រៀមចាញ់ទៅណាក្មេងតូច"រាងចំណាស់ស្រែកអោយគេចែកបៀរមុននឹងងាកមកនិយាយឌឺទៅកាន់កម្លោះតូច

"ហឹស...បើកបៀរមក"ថេយ៍និយាយឡើងទាំងជឿជាក់ព្រោះតែបីក្តារមុននេះខ្លួនគ្រាន់តែដាក់សន្ទូចទាក់យកត្រីធំតែប៉ុណ្ណោះ

"ហឹស..."រាងចំណាស់សើចនៅដើម.កហើយក៏ចោលសន្លឹកបៀរពីរសន្លឹកទៅលើតុ

"ហឹសៗ..ខ្ញុំសុីហើយ"កម្លោះតូចសើចនៅដើម.កហើយក៏បង្ហាញសន្លឹកបៀរពីរសន្លឹកដែរធំជាងបៀររបស់រាងចំណាស់ធ្វើអោយរាងចំណាស់សើចលែងសមតែម្តង

"យើងនៅបៀរទៀតអែងកុំទាន់អាល់អរសប្បាយពេកអី"

"មែន..ចឹងលោកក៏ចាញ់អោយហើយទៅព្រោះអីខ្ញុំឈ្នះហើយ"កម្លោះតូចនិយាយព្រមទាំងចោលសន្លឹកបៀរប៉ុន្មានសន្លឹកទៀតទៅលើតុក្តារទាំងញញឹមចុងមាត់

"អែងប្រាកជជាលេងល្បិចហើយ បើមិនចឹងបៀរអែងមិចក៏ចេញធំស្អាតយ៉ាងនេះទៅ"រាងចំណាស់ងើបឈរស្រែកៗតវ៉ាខ្លាំងៗ ទាំងមិនសុខចិត្ត

ផាំង~~~

"ហេ៎...លោកអាចធ្វើអោយត្រឹមត្រូវបន្តិចបានទេខ្ញុំចាញ់ច្រើនក្តារហើយមិនឃើញស្រែកអាឡេអាឡូឆ្គួតដូចលោកឯងផង"កម្លោះតូចថេហ្យុងឡើងឈរយកដៃទះតុល្បែងមួយទំហឹងយកជើងម្ខាងឡើងឈរដាក់ជាន់លើសន្លឹកបៀរនិយាយព្រមទាំងសម្លឹងទៅរាងចំណាស់ដោយកែវភ្នែកពិឃាត

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora