Part43/ដល់ពេលស្លាប់របស់បងហើយ បងស្រី

1.1K 77 2
                                    

ងាកមកមើលជុងហ្គុកឯនេះវិញ នាយកំពុងតែប្រញ៉ាប់ប្រញាលធ្វើដំណើរទៅប្រទេសជប៉ុនដោយប្រើយន្តហោះផ្ទាល់ខ្លួន

"ចៅហ្វាយមិចក៏ប្រញ៉ាប់ប្រញាលធ្វើធំណើរទៅប្រទេសជប៉ុនលឿនយ៉ាងនេះ តើមានរឿងអ្វីមែនទេចៅហ្វាយ"ខេវីនដើរអូសវ៉ាលី ញ៉ាប់ជើងឆ្មេញទាំងមាត់ហាសួរជុងហ្គុកទាំងឆ្ងល់

"ឆាប់ខលប្រាប់កូនចៅទាំងអស់ទៅ អោយប្រញ៉ាប់ធ្វើដំណើរទៅប្រទេសជប៉ុនជាបន្ទន់ ទោះយ៉ាងណាក៏យើងមិនអោយថេយ៍ធ្វើរឿងឆ្គួតបែបនេះបានដែរ"ជុងហ្គុកនិយាយទាំងដកយកទូរស័ព្ទដៃទាក់ទងទៅអ្នកបម្រើដែរនៅភូមិគ្រឹះនៅឯប្រទេសជប៉ុន

"អ្នកប្រុសថេយ៍ធ្វើអ្វីទៅចៅហ្វាយ"ខេវីនសួរឡើងម្តងទៀតតែក៏ទទួលបានតែការស្រែកសម្លុតពីរជុងហ្គុកវិញតែប៉ុណ្ណោះ

"ឈប់សួរយើងទៀតទៅ ហើយប្រញ៉ាប់ធ្វើអ្វីដែរយើងបញ្ជាភ្លាមទៅ"ជុងហ្គុកនិយាយហើយក៏ទាញវ៉ាលីចេញពីរដៃខេវីន រួចក៏ឡើងយន្តហោះបាត់ទៅ
________________________

#ប្រទេសជប៉ុន

"មិចក៏ខលមិនចូលបែបនេះចឹង"កម្លោះតូចព្យាយាមទាក់ទងទៅថេហ្វាជាច្រើនលើកជាច្រើនសារ តែក៏មិនមានការឆ្លើយតបទាល់តែសោះ

តឹង~~~

សារមួយបានផ្ញើចូលមកកាន់ទូរស័ព្ទរបស់ថេយ៍ វាគឺជាវិដេអូមួយដែរមានត្រឹមតែ44វិនាទីតែប៉ុណ្ណោះ

"វិដេអូអី"ថេយ៍បន្លឺឡើងទាំងឆ្ងល់មុននឹងចុចបើគ្លិបវិដេអូនោះមើល

[📲ក្នុងវិដេអូ]

"ហឹសៗ..ទីបំផុតយើងរកអែងឃើញហើយ ហឹស..គីម ថេហ្វា គឺនៅក្នុងកណ្តាប់ដៃរបស់យើង បើអែងមិនចង់អោយបងប្អូនរបស់ឯងវាងាប់នោះទេ អែងគឺត្រូវតែធ្វើតាមយើងបើមិនចឹងទេ"សម្លេងគ្រលរធំបន្លឺឡើងទាំងសើចតិចៗមុននឹងភ្ជុងកាំភ្លើងទៅរកថេហ្វាដែរកំពុងតែអង្គុយជាប់ចំណង ទាំងភ័យភ្នែកសរ

ផាំង~~~

"អាយ...ហឹក..ហឹកៗហឺ..."មួយគ្រាប់បញ្ឆឹតស្មារខាងស្តាំរបស់ថេហ្វា ធ្វើអោយរាងតូចភ័យស្រែកយំយ៉ាងខ្លាំង
_______________

"ពុទ្ធោអើយ..អាចង្រៃ"ថេយ៍ស្រែកជេរយ៉ុង ជូន យ៉ាងខ្លាំងកំហឹងឆេះឆួលពេញទ្រូងកែវភ្នែកពណ៌ទឹកសមុទ្រចាប់ផ្តើមឡើងសរសៃរក្រហមដោយសារតែកំពុងតែប្រឹងទប់កំហឹង មុននឹងដៃចុចសារផ្ញើទៅវិញ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora