Part 12/ធ្វើចរឹកដូចក្មេងស្រីមានរដូវ

2.1K 143 6
                                    

#ប្រទេសជប៉ុន ទីក្រុងតូក្យូ

រាងតូចក្នុងសម្លៀកបំពាក់ហៃសូ កាន់កាបូបប្រេនតម្លៃថ្លៃដើរShopping ក្នុងផ្សារទំនើបទាំងមុខញញឹមស្រស់

"ហ៉ើយ...ទិញបានច្រើនហើយ ហត់ណាស់រកទៅញុំាអីបន្តិចសិន"ថាហើយរាងតូចក៏ដើរចូលហាងអាហារមួយដែរនៅក្នុងផ្សារទំនើបស្រាប់ តែក៏ដើរបុកជាមួយអ្នកណាម្នាក់ដែរពាក់សម្លៀកបំពាក់ខ្មៅមួយតួខ្លួនបិតម៉ាស់ពាក់មួកខ្មៅជិតមើលមិនស្គាល់មុខនោះទេ

"អាយ៎...ចង្រៃយ៍ អែងដើរអត់ភ្នែកមើលទេអី"សម្លេងស្រួយស្រិប របស់កម្លោះ ថេហ្វា ស្រែកថាអោយអ្នកដែរដើរបុកខ្លួនមិចនេះ

"និយាយគ្នាបន្តិចទៅខ្ញុំមានរឿងសំខាន់"កម្លោះតូចដែរបានដើរបុករាងតូចមិចក៏និយាយឡើងតិចដោយសម្មេងស្មើ

"ចង្រៃយ៍...ចេញទៅខ្ញុំគ្មានរឿងអីដែរត្រូវនិយាយជាមួយអែងទេ"ថេហ្វានិយាយហើយក៏រៀបនឹងដើរចេញតែ កូនកាំបិតភ្ជុងខ្នងបាត់ទៅហើយ

"ទៅតាមសម្រួលឬក៏ចង់ហូរឈាមសិនហា៎ បងហ្វា"កម្លោះតូចនិយាយគម្រៀមដោយសម្លេងត្រជាក់ស្រេប ធ្វើអោយរាងតូចថេហ្វាក៏រាងភ័យតិចដែរទើបព្រមដើរតាមកម្លោះតូចទៅកន្លែងដែរស្ងាត់ដោយមានកាំបិតភ្ជុងខ្នងជាប់ គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍បន្តិចឡើយ

#លើដំបូលរបស់ផ្សារទំនើប

កម្លោះតូចទាំងពីរបាននាំគ្នាមកដល់លើដំបូលរបស់អាគារផ្សារទំនើបមួយនេះ ទីនេះស្ងាត់ហើយអាចមើលឃើញទេសភាពទីក្រុងបានច្បាស់ល្អទៀតផង

"បានហើយអែងចង់និយាយអ្វី ក៏និយាយមកឬមួយក៏អែងជាពួកជនចាប់ជំម្រិត ហើយអែងគិតចង់ចាប់យើងយកទៅគម្រាមយកប្រាក់ពីរលោកប៉ារបស់យើងមែនទេ"ថេហ្វានិយាយញែ៉តៗ ដាក់កម្លោះតូចនៅពេលដែរកម្លោះតូចយកកាំបិតទុកវិញ

"ហឹស...ប្រាក់ខ្ញុំមិនខ្វះចាយទេ បងហ្វា"កម្លោះតូចនិយាយហើយក៏ដោះមួកនឹងម៉ាស់ចេញ ធ្វើអោយថេហ្វាគាំងយ៉ាងខ្លាំងជាមួយនឹងរូបរាងមុខមាត់របស់កម្លោះតូច ហេតុអ្វីដូចខ្លួនគេយ៉ាងនេះ

"អែង...អែង...ជាអ្នកណាគេ ហេតុ..ហេតុ..អីក៏មុខដូចខ្ញុំម្លេះ"ថេហ្វានិយាយរដាក់រដុបស្ទើតែមិនចេញ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Tempat cerita menjadi hidup. Temukan sekarang