ក្រោយពីរជុងហ្គុកដើរតាមណាមជូនមកដល់កន្លែងបន្ទប់ប្រជុំរបស់នាយហើយ វាធ្វើអោយនាយមានអារម្មណ៍ថាព្រឺរៗឆ្អឹងខ្នងយ៉ាងមិចមិនដឹងទេ ព្រោះតែកែវភ្នែកកំណាចរបស់អ្នកដែរក្នុងអង្គុយសម្លឹងមើលមកនាយដូចចង់ស៉ីសាច់ហុតឈាមទាំងរស់យ៉ាងចឹង
"អង្គុយទៅ"ណាមជូនចូលទៅអង្គុយនៅក្បាលតុ មុននឹងនិយាយអោយជុងហ្គុកចូលទៅអង្គុយដែរព្រោះតែឃើញនាយនៅឈររេរាហាក់ធ្វើខ្លួនមិនត្រូវបែបនេះ
"ហេតុអីក៏ប៉ាធំនាំអ្នកដទៃមកកន្លែងយើងបែបនេះ"នាយសង្ហារហ៊ូសុកសួរឡើង ហើយភ្នែកក៏ងាកទៅសម្លក់ជុងហ្គុក
ថ្លែតែម្តង ឃើញមុខនេះហើយនាយស្ទើតែចង់ហក់ទៅដាល់អោយណានៃទេនេះ"ហ៊ូ...ប៉ាធំឯងហ៊ាននាំគេមកដល់ទីនេះ ចឹងមានន័យថាគេអាចទុកចិត្តបានហើយកូន" ជីននិយាយប្រាប់ទៅនាយសង្ហារដោយសមហលេងស្រាលៗព្រោះតែឃើញនាយហាក់ដូចជាខឹងជុងហ្គុករឿងអីក៏មិនដឹងបែបនេះ
"និយាយសាច់ការទៅមេក្រុម តើមានភារៈកិច្ចអ្វីហេតុអីក៏ចាំបាច់អោយពួកយើងមកជុំគ្នាអីបែបនេះ ហើយចុះឯណាអាស្វាញុមដូចជាអត់ឃើញវាពីរបីថ្ងៃហើយនៀក"លីសានិយាយឡើងធ្វើអោយជុងហ្គុកងាកមកសម្លឹងនាងភ្លាម ទើបនាយក៏និយាយឡើងទាំងភ្ញាក់ផ្អើល
"អ្នកនាងត្រកូលឡា"មិនចម្លែកទេដែរជុងហ្គុកស្គាល់លីសានោះ ព្រោះតែគ្រួសាររបស់នាងក៏ជាអ្នកមានមុខមាត់ក្នុងសង្គមម្នាក់ដែរហើយអ្វីដែរសំខាន់ប៉ារបស់លីសាគឺជាដៃគូររកស៉ីរបស់នាយដូចគ្នា
លីសានាងមិនបានតបអ្វីនោះទេគ្រាន់តែងាកមកសម្លឹងមុខរបស់ជុងហ្គុកបន្តិចប៉ុណ្ណោះ ហើយណាមជូនក៏ប្រញ៉ាប់រៀបរាប់រឿងទាំងអស់ដែរបានកើតឡើងប្រាប់ទៅគ្រប់គ្នាអោយបានដឹង ស្តាប់មហើយពួកគេក៏មានការភ្ញាក់ផ្អើលមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះតែថេយ៍ធម្មតាគេឆ្លាតនឹងពូកែណាស់សត្រូវខ្លាំងល្មមៗគេអោយស្ពៃទាំងអស់ នេះមិនសមថាអោយគេចាប់យកទៅធ្វើបាបងាយៗបានទេ"ឯង...អាចង្រៃអើយ(ឌឹប)"ក្រោយពីរស្តាប់រឿងទាំងអស់ចប់ នាយសង្ហារហ៊ូសុក ក៏ងើបចេញពីរកៅអីស្ទុះ ទៅក្របួច.កអាវរបស់ជុងហ្គុកដាល់កណ្តាលមុខរាងក្រាសមួយទំហឹង ធ្វើអោយបែកមាត់ចេញឈាមមកភ្លាមៗតែម្តង
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...