ក្រោយពីពួកគេចំណាយពេលអស់ជិតមួយម៉ោងសម្រាប់នៅមណ្ឌលកុមារកំព្រារួចហើយនោះ ថេយ៍ក៏នាំជុងហ្គុកដើរមើលសាលាបង្រៀន មន្ទីពេទ្យ ព្រមទាំងសួនកំសាន្តរបស់កុមារថែមទៀតផង
"ទីនេះមានគ្រប់សព្វតែម្តងហើយ"ជុងហ្គុកនិយាយទាំងញញឹមតិចៗ ភ្នែកសម្លឹងមើលទៅផ្ទៃមុខរបស់ថេយ៍ដែរកំពុងតែអោន ដាក់ចំណីអោយត្រីនៅក្នុងស្រះឈូក
"ប្រាកដហើយ ព្រោះកោះនេះជាកម្មសិទ្ធរបស់ក្រុមឃាតករខ្យាដំរីខ្មោចណា៎"ថេយ៍តបវិញទាំងមិនបានងាកមុខមករកជុងហ្គុក
"ពេលខ្លះជីវិតដែរសាមញ្ញៗធម្មតាៗ រស់នៅក៏សប្បាយម្យ៉ាងដែរ"ថេយ៍និយាយទាំងដៃនៅបន្តអោយចំណីត្រីដដែល
"បើអូនយល់បែបនេះ ហេតុអីក៏អូនទៅធ្វើជាឃាតករចឹង"លឺបែបនេះថេយ៍ឈប់ដាក់ចំណីត្រី ហើយក៏ងាកមកសម្លឹងមុខរបស់រាងក្រាសចំៗ
"បើអូនមិនឆ្លើយ ក៏មិនអីដែរ"នាយនិយាយព្រមទាំងលើកដៃអេះក្បាលទាំងមិនសូវសម មិនគួរសួរសោះ
"វាសនាបានបង្ខំអោយខ្ញុំក្លាយទៅជាឃាតករ គុំនំឈាមដែរដិតដាមមិនអាចបំភ្លេច ការបាត់បង់ដែរគ្មាននរណាយល់ គ្រួសារមួយដែរធ្លាប់តែមានសុភមង្គល ប្រែជាបែកបាក់ប្រាតប្រាសគ្នាដោយគ្មានថ្ងៃដែរអាចជួបគ្នាវិញម្តងទៀតបាន"ថេយ៍និយាយទាំងទឹកមុខស្រពោន
"ថេយ៍..បង..."ជុងហ្គុកនិយាយឡើងទាំងមិនស្ងប់ចិត្តនៅពេលដែរ នាយសួរសំនួរដែរមិនគួរអោយសួរ
"ណាស់ហើយ..ហ៉ើយ...គ្រប់យ៉ាងវាបានកន្លងហួសអស់ទៅហើយរំលឹកក៏គ្មានអីមកវិញដែរ បានហើយ មោះទៅញុំាបាយហេវហើយ"ថេយ៍និយាយហើយក៏ដើរចេញទៅមុន
______________________
#ប្រទេសជប៉ុន
ងាកមកមើលគ្រួសារតូចមួយ ដ៏សែនវិលក្បុងនេះវិញ មានលោកប៉ា អាប់ប៉ា នឹងកូនៗពីរគ្រឿងនេះ កូរអើយសែនកូរញោះគ្នាឈ្លោះគ្នាយំមិនលួសថ្ងៃ
"ហូសូគិ...អាប់ប៉ាប្រាប់ហើយថាលេងកុំវៃប្អូនហេតុអីក៏មិនស្តាប់សោះចឹង"ថេហ្វាកំពុងតែពរនាងល្អិតអាយុ4ឆ្នាំជិត5 ម្នាក់ដែរកំពុងតែសម្តែងធ្វើយំពេបមាត់ដូចជាកង្កែប ហើយមាត់ក៏កំពុងតែស្អីអោយនាងច្រម៉ក់ម្នាក់ទៀតដែរកំពុងតែអង្គុយលុតជង្គង់ដោយដៃម្ខាងក្តោបថ្ងាសខាងស្តាំ
YOU ARE READING
រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)
Short Story"យើងខំស្រឡាញ់អែងតែអែងបែរជាហ៊ានក្បត់យើងពីក្រោយខ្នងផង...ហឹមយើងនឹងអោយអែងភ្លក្សរសជាតិដែរហ៊ានក្បត់នឹងយើង ចាំតែមើលចុះក្មេងតូច" .............. "ឆើស...ខ្នោះដៃស្រែៗចឹងគិតថាចាក់ខ្ញុំជាប់ដែរហេស៎"😏 រវាងម៉ាហ្វៀកម្លោះចាស់នឹងកូនចិញ្ចឹមក្លែងក្លាយក...