Part46/ អាចោរអែងចង់លួចស្អីរបស់អាប់ប៉ាយើងនឹង

1.4K 110 12
                                    


"បើមិនឃ្លានក៏ត្រូវតែញុំាដែរកូន ការងារទុកសិនទៅធ្វើនៅពេលក្រោយក៏វាមិនហួសពេលដែរ"លោកស្រីចនដាក់ខ្លួនអង្គុយចុះលើសាឡុងនិយាយជាមួយកូនប្រុសដោយសម្លេងស្រទន់

"អ្នកម៉ាក់ទុកត្រង់នឹងហើយចាំខ្ញុំញុំា"នាយនិយាយតែភ្នែកនៅតែសម្លឹងមើលឯកសារដដែល នាយមិនចង់ទំនេរទេព្រោះអោយតែទំនេគឺតែងតែនឹកដល់ថេយ៍ជានិច្ច ទោះជាពេលញុំាបាយក៏ដោយ

"មិនដឹងជាធ្វើខ្លួនអីអោយរវល់ណាស់ណាចឹងទេ"លោកស្រីចននិយាយទាំងអោបដៃសម្លឹងមុខកូនប្រុស មើលចុះកូនគាត់ស្គមជាងមុនឆ្ងាយណាស់មុខឡើងចង់ផតអស់ហើយ

"ព្រោះខ្ញុំមិនចង់នឹកដល់ថេយ៍នោះទេ"មែនហើយនាយមិនចង់នឹកដល់រាងតូចនោះទេអោយតែនឹកឃើញលើកណាក៏ឈឺចាប់ស្ទើតែស្លាប់ទៅហើយ កុំថាឡើយផឹកស្រាទោះងូតស្រាទៀតក៏មិនអាចជួយអោយនាយបំបាត់ចិត្តដែរឈឺខ្ទិចខ្ទីនេះបានដែរ

"អ៎រ...យល់ហើយចឹងកូនក៏ប្រហែលជាមិនចង់ជួបមុខរបស់ថេយ៍ដូចគ្នាដែរចឹង"លោកស្រីចននិយាយឡើងទាំងខ្មើត លេងចរិកមេមាន់ងើបដើរចេញទៅរុញ តែក៏ត្រូវកូនប្រុសរបស់គាត់ចាប់ដៃជាប់

"អ្នកម៉ាក់តើអ្នកម៉ាក់ដឹងមែនទេថាថេយ៍ពេលនេះគេនៅឯណា"នាយនិយាយទាំងទឹកមុខភ័យអរៗ

"ក៏ដឹងនឹងហើយចុះយ៉ាងមិច បានហើយលែងដៃម៉ាក់ព្រោះមាក់ត្រូវទៅលេងចៅរបស់ម៉ាក់ គ្មានពេលមកអត់ប្រយោជន៍ជាមួយអាកូនក្បាលរឹងដូចជាកូននោះទេ"ឃើញកាយវិការនឹងប្រតិកម្មរបស់ជុងហ្គុកកូនប្រុសគាត់បែបនេះហើយ ធ្វើអោយគាត់រឹតតែចង់លេងចរិកមេមាន់ថែមទៀត ហឹស..ប៉ិននិយាយស្រួលមិនស្តាប់មែនទេ លេងចរិកមេមាន់ខ្លះហើយចឹង

"អ្នកម៉ាក់ប្រាប់ខ្ញុំបានទេថាពេលនេះថេយ៍នៅឯណា តើថេយ៍សុខសប្បាយដែរទេ គេមាននៅខឹងខ្ញុំទៀតទេ ហើយអ្នកម៉ាក់ដឹងថាកន្លែងដែរថេយ៍រស់នៅតាំងពីពេលណា ហើយអ្នកម៉ាក់ថាទៅលេងចៅ តើជាកូនរបស់ខ្ញុំមែនទេអ្នកម៉ាក់ ហើយ..."សំណួរជាច្រើនដែរបោះចេញពីរមាត់ជុងហ្គុក ពេលនេះនាយពិតជាចង់ដឹងណាស់ថាម្ចាស់ចិត្តនាយយ៉ាងមិចទៅហើយនៅពេលនេះ

រឿង/💕ភ្លោះស្នេហ៍ ប្រែបេះដូង💜(ចប់✅)Donde viven las historias. Descúbrelo ahora